ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 
 

 



សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសាកលវិទ្យាល័យជាតិ មានភារកិច្ចបណ្តុះបណ្តាល និងស្រាវ​ជ្រាវផ្នែកសិល្បៈ វប្បធម៌ ប្រកបដោយគុណភាព សមត្ថភាព ជំនាញច្បាស់លាស់ ក្រមសីលធម៌ និងសហគ្រិនភាព ដោយផ្អែកលើគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង គោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សា២០៣០របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ចក្ខុវិស័យនិងបេសកកម្ម

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានចក្ខុវិស័យ និង បេកសកម្មដូចខាងក្រោម៖

គុណតម្លៃ

គុណភាព សមត្ថភាព ជំនាញច្បាស់លាស់ ក្រមសីលធម៌ សហគ្រិនភាព

រចនាសម្ព័ន្ធគ្រប់គ្រង

 

សារនៃសាកលវិទ្យាធិការ

ប្រកបដោយគុណភាព សមត្ថភាព និងជំនាញច្បាស់លាស់លើផ្នែកសិល្បៈ និងវប្បធម៌ ដែល​ជា
អត្តសញ្ញាណជាតិ។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានទីតាំងស្ថិតនៅជាប់របងព្រះបរមរាជ
​វាំងផ្នែក​ខាង​ជើង និងជាប់ របងសារមន្ទីរជាតិផ្នែកខាងលិច ដែលជាទីតាំងនៃមជ្ឈមណ្ឌលវប្បធម៌
ទេសចរណ៍ និងសេដ្ឋកិច្ចរបស់​រាជ​ធានី​ភ្នំពេញ នៃព្រះរាជណាចក្រកម្ពុជា។ ចាប់តាំងពីពេលកកើត​រហូតមកទល់ពេលនេះ សាលារចនា​មាន​អាយុជាង​១០០ឆ្នាំ​ហើយ។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍
កន្លងមកនេះ សាកលវិទ្យាល័យបាន​បណ្តុះ​បណ្តាល​ធន​ធានមនុស្ស​ជា​ច្រើនរយ​នាក់ លើមុខជំនាញ
ផ្សេងៗដូចជា បុរាណវិទ្យា, ស្ថាបត្យកម្ម និង​នគរោបនីយ​វិទ្យា, សិល្បៈរូប, នាដ​សាស្រ្ត និង​ផ្នែក​តូរ្យតន្រ្តី ហើយអ្នកទាំងនោះមួយចំនួនធំកំពុងបំពេញ​ការងារ​នៅក្នុង​ក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ​ មានតួនាទី
ជាអ្នកដឹកនាំស្ថាប័ន ជាអ្នកថែរក្សានិងអភិរក្ស​មរតក​វប្បធម៌ជាតិ ជាអ្នក​ស្រាវជ្រាវ និង​ជាសាស្រ្តាចារ្យ។ល។ ឯមួយចំនួន​ទៀតកំពុងបំពេញការងារនៅតាម
ក្រសួង ស្ថាប័ន អង្គការ​សមាគមន៍​​ជាតិនិង​អន្តរជាតិ និងគ្រឹះស្ថាន​រដ្ឋនិងឯកជន​នានា។ ក្រៅពីនេះក៏មានមួយចំនួន​កំពុង​បន្ត​ការសិក្សា​យកថ្នាក់​​អនុបណ្ឌិត និងបណ្ឌិតនៅឯបរទេសតាមឯកទេសរបស់ខ្លួន។

បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានមហាវិទ្យាល័យជំនាញចំនួន៥គឺ៖ មហាវិទ្យាល័យ​បុរាណ​វិទ្យា, មហាវិទ្យាល័យស្ថាបត្យកម្ម និង
នគរោបនីយវិទ្យា, មហាវិទ្យាល័យសិល្បៈសូនរូប, មហាវិទ្យាល័យ​តូរ្យតន្រ្តី និងមហាវិទ្យាល័យសិល្បៈនាដ្ឋសាស្រ្ត។ ក្រៅពីនេះសាកលវិទ្យាល័យក៏មាន មជ្ឈមណ្ឌលស្រាវជ្រាវ​វប្បធម៌​​និងវិទ្យាសាស្រ្ត ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវផ្នែកសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ប្រកប
ដោយវិជ្ជាជីវៈ។ សាកលវិទ្យាល័យមានសាស្រ្តាចារ្យជំនាញជា​ច្រើននាក់កំពុងបង្ហាត់​បង្រៀន​ដល់​​និស្សិតជាង៣០០០នាក់ដែលកំពុងសិក្សាឆ្នាំ២០១៨
២០១៩ នៅតាមមហាវិទ្យាល័យនីមួយៗ។

សាកល​​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានកិច្ចសហការជាមួយសាកលវិទ្យាល័យជាតិជាច្រើន ដើម្បី​ផ្លាស់​ប្តូរបទ​ពិសោធន៍ ចំណេះដឹងនិងពង្រីកកិច្ច
សហប្រតិបត្តិការក្នុងក្របខណ្ឌជាតិ។ ចំណែកទំនាក់​ទំនង​អន្តរជាតិ​វិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានកិច្ចសហការជាមួយសាកលវិទ្យាល័យ
និងវិទ្យាស្ថាន​នៃ​បណ្តា​ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ដូចជាសាកលវិទ្យាល័យមួយចំនួននៃព្រះរាជាណាចក្រថៃ, វៀតណាម, សិង្ហបុរី, សាធារណៈរដ្ឋកូរ៉េ, សាធារណៈរដ្ឋប្រជាមានិតចិន, ជប៉ុន, ឥណ្ឌា, សាធារណៈរដ្ឋបារាំង, អាល្លឺម៉ង់ និងសហរដ្ឋ​អាមេរិក។ល។  

ក្នុងនាមគ្រឹះស្ថានសាធារណៈរដ្ឋបាល និងជាគ្រឹះស្ថានឧត្តមសិក្សាផ្តល់ចំណេះដឹង​និងជំនាញផ្នែក​សិល្បៈនិងវប្បធម៌ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ
កំពុងបោះជំហានទៅមុខដោយឈរលើមូលដ្ឋាន​កំណែរ​ទម្រង់​រចនាសម្ព័ន្ធ អភិវឌ្ឍ​កម្មវិធី​សិក្សា​ និងកែលំអហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់ទំនុក​ចិត្តខ្ពស់​ថែម​ទៀតដល់​និសិ្សតក្នុង​ការទទួលបានចំណេះដឹង និងជំនាញប្រកបដោយគុណភាព សមត្ថភាព ​សហគ្រិន​ភាព​និងមានបំណិនជីវិតច្បាស់លាស់។
ទន្ទឹមនឹងនេះ សាកលវិទ្យាល័យនឹងបន្តពង្រឹង​និងពង្រីកទំនាក់ទំនង​សហ​ប្រតិបត្តិការ​​ជាមួយគ្រឹះ​ស្ថាប័នឧត្តមសិក្សាជាតិនិងអន្តរជាតិថែមទៀត ​ ដើម្បីផ្តល់ឱកាស​ឱ្យនិស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវនិងបុគ្គលិក​សិក្សាមានលទ្ធភាព​អភិវឌ្ឍន៍​ចំណេះ​ដឹង និង​ចំណេះ​ធ្វើរបស់ខ្លួន​ក្លាយជា​អ្នក​បន្តវេន និង​មាន​​សមត្ថភាពខ្ពស់អាចចូលរួម​ប្រឡូក​​​ក្នុង​ទី​ផ្សារការងារ​ទាំង​កម្រិត​ជាតិ តំបន់ និង​អន្តរជាតិ។

ការរចនាគេហទំព័រ(Website)របស់សាកលវិទ្យាល័យរៀបចំឡើងវិញនាពេលនេះ នឹងធ្វើឱ្យនិស្សិត, អ្នក​ស្រាវជ្រាវ, សាធារណជនទូទៅ និងដៃគូ
សហប្រតិបត្តិការជាតិ និង​អន្តរជាតិ​ទាំងឡាយកាន់តែមាន​ភាព​ងាយ​ស្រួល ក្នុងការស្វែងយល់បានស៊ីជម្រៅអំពីរចនាសម្ព័ន្ធ ធនធាន និងសក្តានុពល
របស់សាកលវិទ្យាល័យ។ ខ្ញុំមាន​ជំនឿ​យ៉ាងមុតមាំថា ប្រិយមិត្តទាំងឡាយនឹងទទួល​បានព័ត៌មានថ្មីៗអំពីសាកលវិទ្យាល័យ​ដ៏ចំណាស់​មួយ​នេះកាន់​តែ​សម្បូណ៌បែបថែមទៀត ហើយយើងខ្ញុំរង់ចាំទទួលស្វាគមន៍ប្រកប​ដោយភាពកក់ក្តៅចំពោះដៃគូ​សហប្រតិបត្តិការ​ជាតិ និងអន្តរជាតិ ព្រមរីករាយក្នុង
ការផ្តល់នូវព័ត៌មាននានា ដើម្បីជួយសម្រួលដល់សិស្ស និស្សិតដែលមាន​បំណងចុះឈ្មោះចូល​រួមមុខ​ជំនាញនានាក្នុងសាកលវិទ្យាល័យយើងខ្ញុំ។

ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងវប្បធម៌និង
វិចិត្រសិល្បៈ​ សាស្ត្រាចារ្យ អតីតនិស្សិត និស្សិត និង​មហា​ជន​ទូទៅ​ដែលតែង​គាំទ្រដល់បេសកកម្មរបស់​សាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈតាំងពី
ដើមរៀងមក។

ខ្ញុំសូមឆ្លៀតយកឱកាសនេះ ប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ចូរកើតមានដល់លោក អ្នកទាំងឡាយ និងទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិពាណៈកុំបីក្លាយជាប្រការ​ដទៃ​ឡើយ។

សូមអរគុណ

ថ្ងៃ   ខែ ផល្គុន  ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២             
រាជធានីភ្នំពេញ, ថ្ងៃទី        ខែមីនា   ឆ្នាំ២០១៩

បណ្ឌិត ហេង សុផាឌី