ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

លទ្ធផលដែលសម្រេចបាននិងផែនការស្រាវជ្រាវបន្ត

លទ្ធផលដែលយើងសម្រេចបាន ក្នុងឆ្នាំចុងក្រោយនេះ គឺសៀវភៅ លំហាត់បាតរបាំក្បាច់បុរាណខ្មែរ ជាសៀវភៅមានសារៈសំខាន់ សម្រាប់ប្រជាជាតិ
ខ្មែរគ្រប់រូប ព្រោះសៀវភៅនេះជារូបមន្តនៃក្បាច់របាំបុរាណខ្មែរ ដែលគាត់អាចស្វែងយល់រៀនសូត្រតាមរយៈសៀវភៅនេះដោយខ្លួនឯងបាន ។
នៅឆ្នាំសិក្សា២០១៥ -២០១៦ នេះមជ្ឈមណ្ឌលមានគម្រោងស្រាវជ្រាវ ចំនួន០២ ទៀត​ដូចជា៖

១ បទភ្លេងអារក្ស
២ ឧបករណ៌ពិណ 

មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្រ្តបានសហការជាមួយមហាវិទ្យាល័យទាំង ៥ នៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ដូចជា ៖

១  មហាវិទ្យាល័យតូរ្យតន្រ្តី
២ ​ មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ
៣ មហាវិទ្យាល័យបុរាណវិទ្យា
៤ ​ មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា
៥  មហាវិទ្យាល័យសិល្បៈសូនរូប

ដើម្បីសិក្សាស្រាវជ្រាវចងក្រងលើទម្រង់សិល្បៈ គ្រប់ជំនាញ ​ទុកជាឯកសារសម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវបន្តបន្ទាប់ទៀត ។​