ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

អំពីសាស្រ្តាចារ្យ


សាស្ត្រា​ចារ្យ​នៅ​មហាវិទ្យាល័​បុរាណ​វិទ្យា​សព្វ​ថ្ងៃ​មាន​៣​ប្រភេទ​ តាម​បែប​បទ​នៃ​ការ​សិក្សា​គឺ​៖​

១. ថ្នាក់​បរិញ្ញាបត្រ​របស់​មហាវិទ្យាល័យ​បុរាណ​វិទ្យា​​ គឺ​មាន​សាស្ត្រាចារ្យ​​សរុប​ចំនួន​​៣៤ រូប​ និង​គ្រូ​ធ្វើ​បាឋកថា​មួយ​​ចំនួន​ទៀត​​។​​ ​សាស្ត្រា​ចារ្យទាំង​​នោះ​មាន​​ជំនាញ​ផ្សេងៗ​ដូច​ជា​៖ បុរេ​ប្រវត្តិ​សាស្ត្រ​, ប្រវត្តិ​សាស្ត្រ, ប្រវត្តិ​សិល្បៈ, សិលាចារឹក, អារ្យ​ធម៌​, ​នរវិទ្យា, ​សារ​មន្ទីរ​វិទ្យា​, កុលាលភាជន៍, ភូគព្ភសាស្រ្ត,
ជួស​ជុលនិង​ថែរក្សា​វត្ថុ​បុរាណ, គ្រប់​គ្រង​បេតិកភណ្ឌ, ភាសាវិទ្យា, ​​ភាសា​សំស្ក្រឹត​, ភាសា​បាលី, មគ្គទេសក៍​បេតិកភណ្ឌ​​ ៖

ទាំងសាស្ត្រា​ចារ្យខ្មែរ និងបរទេស​​​អញ្ជើញ​​មក​​​ពី​​​ស្ថាប័ន​ផ្សេងៗ​រួមមាន ៖

២. ថ្នាក់​បរិញ្ញាបត្រផ្នែក​មនុស្ស​សាស្ត្រ​ (នរវិទ្យា, ភាសាវិទ្យា​, ប្រវត្តិសាស្ត្រ​)​ ក្នុង​កម្មវិធី​  MOUSSON បង្រៀន​ក្នុង​ពេល​វិស្សមកាល​ ដែល​​រៀបចំដោយ​វិទ្យាស្ថាន ​ INALCO ​សហការ​ជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។  ឧបត្ថម្ភគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រ  សិល្បៈ  ក្រសួងអប់រំយុវជន និងកីឡា  Institut de Recherche pour le Développement (IRD),   Sedyl, AEFEK,  AUF,  IFC, ស្ថានទូតបារាំងប្រចាំនៅកម្ពុជា   ព្រមទាំង​ស្ថាប័យ​ស្រាវ​ជ្រាវ​ជាច្រើន​ទៀត​នៃ​​ប្រទេស​​បារាំង។ កម្មវិធីនេះរៀន​ជា​ភាសា​បារាំងសុទ្ធសាធ​ហើយមាននិស្សិត​មក​ពី​ប្រទេស​បារាំង, ថៃឡង់ដ៍​, ឡាវ​ ​និង​ប្រទេស​ដទៃទៀត​ក្នុង​សហ​គមន៍​​អា​ស៊ាន​មក​ចូល​សិក្សា​ផងដែរ។​​  បង្រៀន​​​ដោយ​​សាស្ត្រាចារ្យល្បីៗដែលមានសញ្ញាបត្រ​បណ្ឌិត​​​មកពី​​​ប្រទេសបារាំង
និង​ប្រទេសផ្សេងៗ​ទៀត រួម​ជា​មួយ​នឹង​សាស្រ្តាចារ្យ​ខ្មែរ​សរុបចំនួន​ ១៩ ​រូប។​

​៣. ថ្នាក់​អនុបណ្ឌិត​​​​​ផ្នែក​មនុស្ស​សាស្ត្រ​ (នរវិទ្យា, ភាសាវិទ្យា​, ប្រវត្តិសាស្ត្រ​)​ ក្នុង​កម្មវិធី​  MOUSSON ​​រៀបចំដោយ​វិទ្យាស្ថាន ​ INALCO សហការ​ជាមួយ
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ឧបត្ថម្ភគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំយុវជន និងកីឡា Institut de Recherche pour
le Développement (IRD),   Sedyl, AEFEK,  AUF,  IFC, ស្ថានទូតបារាំងប្រចាំនៅកម្ពុជាព្រមទាំង​ស្ថាប័យ​ស្រាវ​ជ្រាវជាច្រើន​ទៀត​នៃប្រទេស
​​បារាំង។ កម្មវិធីនេះរៀន​ជា​ភាសា​បារាំងសុទ្ធសាធជាមួយសាស្ត្រាចារ្យល្បីៗអញ្ជើញ​មក​ពីប្រទេសបារាំង ​ដែល​មាន​សញ្ញាបត្រ​បណ្ឌិត។​​

 


​​​​​​​​​​​