ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

កម្ម​វិធី​សិក្សា​

ការសិក្សាថ្នាក់បរិញ្ញាបត្រ​​​​មានរយៈពេល​៤​ឆ្នាំ  រៀន​ពេញ​មួយ​ថ្ងៃ​ ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សៅរ៍​ ​ ហើយ​នៅ​ឆមាស​ទី២​​នៃ​ឆ្នាំ​ទី៤និស្សិត​ត្រូវធ្វើ​សារណា​បញ្ចប់​ការ
សិក្សា។​ ក្រៅពី​មុខ​វិជ្ជា​សំខាន់ៗ​​ក្នុង​​កម្ម​វិធី​​សិក្សា​​ប្រចាំ​ឆ្នាំ​​ ​នៅមាន​បាឋកថា​​បង្ហាញ​ពី​លទ្ធផលស្រាវជ្រាវ​,  បច្ចេកទេស​ឬ​វិធីសាស្ត្រផ្សេងៗដោយ​​អ្នក
ជំនាញ ​ជាតិ​និង​អន្តរ​ជាតិ​តាម​កម្រិតសិក្សា​​ថ្នាក់​​នីមួយៗ​ទៀត​ផង​។​​​

បន្ថែម​លើ​កម្មវិធីសិក្សារបស់​មហា​វិទ្យា​ល័យ​បុរាណ​វិទ្យា​​ ​និស្សិត​អាច​បន្ត​ការ​សិក្សា​​​​​ផ្នែក​មនុស្ស​សាស្ត្រ​ (នរវិទ្យា, ភាសាវិទ្យា​, ប្រវត្តិសាស្ត្រ​)​ ក្នុង​កម្មវិធី​​ MOUSSON រៀន​នៅ​​ពេល​វិស្សមកាល​​ ​​រៀបចំដោយ​វិទ្យាស្ថាន ​INALCO ​សហការ​ជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ។ ឧបត្ថម្ភគាំទ្រដោយ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំយុវជន និងកីឡា Institut de Recherche pour le Développement (IRD),  Sedyl, AEFEK,  AUF, 
IFC, ស្ថានទូតបារាំងប្រចាំនៅកម្ពុជា   ព្រមទាំង​ស្ថាប័យ​ស្រាវ​ជ្រាវ​ជាច្រើន​ទៀត​នៃ​​ប្រទេស​​បារាំង។  កម្មវិធីនេះរៀន​ជា​ភាសា​បារាំងហើយមាននិស្សិត
​មក​ពី​ប្រទេស​បារាំង, ថៃឡង់ដ៍​, ឡាវ​ ​និង​ប្រទេស​ដទៃ​ទៀត​ក្នុង​សហ​គមន៍​​អា​ស៊ាន​មក​ចូល​សិក្សា​ផងដែរ។​​ បង្រៀន​​​ដោយសាស្ត្រាចារ្យល្បីៗមកពី​​​
ប្ររទេសបារាំង និង​ប្រទេស​ផ្សេងៗ​ទៀត។​ និស្សិត​នឹង​​ទទួល​បាន​​​សញ្ញាបត្រ​បរិញ្ញា​បត្រ​​ពី​​សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ (ផ្នែក​បុរាណ​វិទ្យា)
សញ្ញាបត្រដែលទទួលស្គាល់ពីវិទ្យាស្ថាន INALCO នៃប្រទេសបារាំង និង សញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ និងស្រាវជ្រាវ
នៃប្រទេសបារាំង ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ និស្សិត​អាច​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត ​និង​​អាច​​ទទួលអាហា​រូបករណ៍ទៅ​​សិក្សា​​បន្ត
នៅ​ប្រទេស​បារាំងទៀតផង។

​​​កម្មសិក្សាក្នុងប្រទេស

 

កម្មសិក្សានៅក្រៅប្រទេស

និស្សិត​ដែល​ចេះ​ភាសា​បរទេស ហើយ​រៀន​ខិតខំរៀន​ នឹង​មាន​លទ្ធភាព​ប្រឡង​​ទៅ​ធ្វើ​កម្ម​សិក្សា​នៅ​បរទេស​ដូច​ជា៖​

ហ្វឹកហាត់ការងារ

 


សិក្ខាសាលា សន្និសិទ និងបាឋកថា


បន្ថែមលើកម្មវិធីសិក្សាធម្មតារាល់ថ្ងៃ​ គឺ​មាន​ការរៀបចំសិក្ខាសាលា សន្និសីទ ឬ​បាឋកថា​ ដោយ​អញ្ជើញ​សាស្ត្រាចារ្យ អ្នក​ស្រាវជ្រាវ អ្នកជំនាញ​​ជាតិនិងអន្តរជាតិ មក​ផ្តល់ជា​បទបង្ហាញផ្សេងៗ​សរុប​​ប្រហែល​១០ដង​ក្នុង​មួយ​ឆ្នាំ។ នេះ​ជា​កម្មវិធី​បណ្តុះបណ្តាល​បន្ថែម​ ដើម្បី​ឲ្យ​និស្សិត​និង​គ្រូ​អាច​បង្កើន​ការយល់ដឹង​​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត​ក្នុង​​វិស័យ​វប្បធម៌​ ប្រវត្តិសាស្ត្រ សិល្បៈ ឬ​វិទ្យា​សាស្ត្រផ្សេងៗ​ផង។​