ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 
 
 

 

 

អំពីឯកទេសនៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

ជំនាញបុរាណវិទ្យា

និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាញបុរាណវិទ្យាតម្រូវឲ្យសិក្សា១១មុខវិជា្ជ ត្រូវនឹង ៣៦ ក្រេឌីត
ដើម្បីមានមូលដ្ឋានរឹងមំាក្នុងការសិក្សានៅឆ្នាំទី២ ទី៣ រហូតដល់ឆ្នាំបញ្ចប់និស្សិតនឹង ក្លាយខ្លួន
ជាបុរាណវិទូ, នរវិទូ និងប្រវត្តិវិទូ។ ជំនាញបុរាណវិទ្យាទទួលសិស្សអាហារូបករណ៍ដែលចេញពី
សាលាចំណេះទូទៅដោយធ្វើការប្រឡងជ្រើសរើសទៅតាមចំនួនដូចមានកំណត់ក្នុងផែនការ ហើយ
ក៏មានទទួលនិស្សិតបង់ថ្លៃចូលសិក្សាដែរ។

ជំនាញស្ថាបត្យកម្មនិងនគរោបនីយវិទ្យា


និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាញស្ថាបត្យកម្ម តម្រូវឲ្យសិក្សា១៤មុខវិជា្ជ ត្រូវនឹង៣៦ក្រេឌីត ដើម្បីមានមូលដ្ឋានរឹងមំាក្នុងការសិក្សានៅឆ្នាំទី២ ទី៣ រហូតដល់ឆ្នាំបញ្ចប់ និស្សិតនឹងក្លាយខ្លួនជា
ស្ថាបត្យករដែលមានការឆ្នៃប្រឌិតប្រកបដោយទេពកោសល្យ។ ជំនាញស្ថាបត្យកម្មទទួលសិស្ស
អាហារូបករណ៍ដែលចេញពីសាលាចំណេះទូទៅ ដោយធ្វើការប្រឡងជ្រើសរើសទៅតាមចំនួន
ដូចមានកំណត់ក្នុងផែនការ ហើយក៏មានទទួលនិស្សិតបង់ថ្លៃ ចូលសិក្សាដែរ។

ជំនាញសិល្បៈសូនរូប

និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាញសិល្បៈសូនរូប  តម្រូវឲ្យសិក្សា ១៣ មុខវិជា្ជ ត្រូវនឹង ៣៦
ក្រេឌីត ដើម្បីមានមូលដ្ឋានរឹងមំាក្នុងការសិក្សានៅឆ្នាំទី២ ទី៣ រហូតដល់ឆ្នាំបញ្ចប់ និស្សិតនឹង
ក្លាយខ្លួនជាវិចិត្រករទៅ តាមជំនាញដូចជា៖ តុបតែងលម្អ, គំនូរសារគមនាគមន៍, វិចិត្រកម្ម និងចម្លាក់ មានការឆ្នៃប្រឌិត ប្រកបដោយភាពប៉ិនប្រសព្វ។ ជំនាញសិល្បៈសូនរូបទទួលសិស្ស
អាហារូបករណ៍ដែលចេញពីសាលាមធ្យមវិចិត្រសិល្បៈ  និងសាលា ចំណេះទូទៅ  ធ្វើការប្រឡង
ជ្រើសរើសទៅតាមចំនួនដូចមានកំណត់ក្នុងផែនការ  ហើយក៏មានទទួលនិស្សិត បង់ថ្លៃចូល
សិក្សាដែរ។

ជំនាញសិល្បៈនាដសាស្រ្ត

និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាញសិល្បៈនាដសាស្រ្ត តម្រូវឲ្យសិក្សា១១មុខវិជា្ជ ត្រូវនឹង ៣៦
ក្រេ- ឌីត ដើម្បីមានមូលដ្ឋានរឹងមំាក្នុងការសិក្សានៅឆ្នាំទី២ ទី៣ រហូតដល់ឆ្នាំបញ្ចប់ និស្សិតនឹង
ក្លាយខ្លួនជាសិល្បៈ នាដករ នាដការី មានការឆ្នៃប្រឌិតប្រកបដោយភាពរស់រវើក។ ជំនាញសិល្បៈ
នាដសាស្រ្តទទួលសិស្សអាហារូបករណ៍ ដែលចេញពីសាលាមធ្យមវិចិត្រសិល្បៈធ្វើការប្រឡងជ្រើស
រើសទៅតាមចំនួនដូចមានកំណត់ក្នុងផែនការ រីឯគម្រោងទទួលនិស្សិតបង់ថ្លៃពុំមានឡើយ កន្លង
មកធ្លាប់ទទួលនិស្សិតបង់ថ្លៃចូលសិក្សាលើជំនាញ នេះដែរ ក្រោយពី និស្សិតបានបញ្ចប់នៅថ្នាក់ឆ្នាំ
សិក្សាមូលដ្ឋាន និស្សិតបានប្តូរជំនាញទៅជំនាញផ្សេង។

ជំនាញតូរតន្រ្តី

និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាញតូរ្យតន្រ្តី តម្រូវឲ្យសិក្សា១១មុខវិជា្ជ ត្រូវនឹង៣៦ក្រេឌីតដើម្បី
មាន ដើម្បីមានមូលដ្ឋានរឹងមំាក្នុងការសិក្សានៅឆ្នាំទី២ ទី៣ រហូតដល់ឆ្នាំបញ្ចប់និស្សិតនឹងក្លាយខ្លួន
ជាតន្រ្តីករអាជី- ពតាមជំនាញរបស់ខ្លួនជ្រើសរើសដូចជា៖ ចំរៀងជាពួក, ចំរៀងបុរាណ, ព្យាណូ, វីយូឡុង, វីយូឡា, ហ្វ្លូត កុងទ្របាស, ក្លារីណែត, ហ្គីតា, អាយ៉ៃ, ស្គរ, ទ្រសោ, គង, ស្រឡៃ, តាខេ, រនាដ, ឃឹម, ខ្សែដៀវ, តន្រ្តីវិទ្យា....នឹងអាចឈានដល់ការប្រកួតប្រជែញលើឆាកជាតិ និងអន្តរជាតិ។
ជំនាញតូរ្យតន្រ្តីទទួលសិស្សអាហារូបករណ៍ដែលចេញពីមធ្យមវិចិត្រសិល្បៈ ធ្វើការប្រឡងជ្រើសរើស ទៅតាមចំនួនដូចមានកំណត់ក្នុងផែនការ ហើយក៏មានទទួលនិស្សិតបង់ថ្លៃចូលសិក្សាដែរ។