ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

អំពីមហាវិទ្យាល័យ

 ​​មាន​នាទី​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ថ្នាក់​បរិញ្ញាបត្រ ឲ្យ​យល់​ដឹង​ស៊ីជម្រៅ​​ទៅ​លើ​វិស័យវប្បធម៌ ដូច​ជា​៖ បុរេប្រវត្តិ, ប្រវត្តិសាស្ត្រ, សិលាចារឹក​, នរវិទ្យា (ទំនៀម​ទម្លាប់​)​​, ភាសាវិទ្យា​, ​ប្រាសាទនិង​ចម្លាក់បុរាណ, ​ការងារ​អភិរក្ស​ ជួស​ជុល​​ប្រាសាទ​​និងវត្ថុបុរាណ,​ មគ្គទេសក៍​បេតិកភណ្ឌ​​។​​ល។​ ថ្នាក់​បរិញ្ញា​បត្រ​រៀនរយៈពេល៤ឆ្នាំ គឺ​ឆ្នាំទី១-៤ សរុបជាង​៤០​មេរៀន​ ចំនួនជិត​​៣០០០ម៉ោង មាន​១៤០ក្រេឌីត​។ រីឯ​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់​​ផ្នែក​មនុស្ស​សាស្ត្រ​ ផ្តោត​លើ​ប្រវត្តិវិទ្យា​ នរវិទ្យា​ និង​ភាសាវិទ្យា​ រៀប​ចំ​ដោយ​​វិទ្យា​ស្ថាន​ INALCO នៃ​ប្រទេសបារាំង​សហការ​ជា​មួយសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​​ស្ថាប័ន​ផ្សេងៗ​ទៀត។​

មហា​វិទ្យាល័យ​បុរាណវិទ្យាមានអគារចំនួន១  មានការអភិវឌ្ឍន៍កែលំអថ្មី (អភិរក្ស លំនាំចាស់ ) មាន២ជាន់ ចែកចេញជាបន្ទប់តូចធំចំនួន១២ ក្នុង
នោះមាន៖ 

ក្នុង​បន្ទប់​រៀន​នីមួយៗ​មាន​សម្ភារៈ​ប្រើប្រាស់ក្នុងការសិក្សាដូចជា តុនិងកៅអី, ក្តារខៀន, ផ្ទាំងសំពត់សសម្រាប់បញ្ចាំង​រូប, ក្តារ​​​បិទផ្សាយ​ពត៌មាន​, ម៉ាស៊ីន​បញ្ចាំង​រូប​ភាព (LCD Projector) ចាប់​ជាប់​ជា​អចិន្ត្រៃយ៍​​, ទូ​ដាក់​សម្ភារៈ​រៀន​ភាសា​បារាំង  ឧបករណ៍ជំនួយខាងសម្លេង,​ និងបំពង់ពន្លត់អគ្គីភ័យ​​។ល។​

បច្ចុប្បន្នមហាវិទ្យាល័យបាន និងកំពុងអនុវត្តការងាររបស់ខ្លួនយ៉ាងមមាញឹកតាមផែនការណែនាំរបស់សាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
 ក៏ដូចជាក្រសួងវប្បធម៌ និង ​វិចិត្រសិល្បៈ និងទិសដៅដែលបានកំណត់។