ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

អំពីមហាវិទ្យាល័យ


កម្មវិធីសិក្សារបស់មហាវិទ្យាល័យតូរ្យតន្ត្រីផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលឧបករណ៏តន្រ្តីបុរាណខ្មែរ ឧបករណ៏តន្រ្តីបស្ចឹមប្រទេស ចម្រៀងបុរាណ
ចម្រៀងជាពួក ចម្រៀងអូប៉េរ៉ា និពន្ធតន្រ្តី បញ្ជាវង់ភ្លេង និងជាតិពន្ធុតន្ត្រីវិទ្យា ។ល។ ការសិក្សាមានរយៈពេលបួនឆ្នាំ៖ ឆ្នាំទី១ (ថ្នាក់មូលដ្ឋាន) សិក្សានៅដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំមូលដ្ឋាន ឆ្នាំទី២, ទី៣ និងទី៤សិក្សានៅមហាវិទ្យាល័យតូរ្យតន្ត្រី។

មហាវិទ្យាល័យតូរ្យតន្ត្រីកំពុងបណ្តុះបណ្តាលនិស្សិតឲ្យក្លាយទៅជាអ្នកមានទេពកោសល្យច្នៃ​ប្រឌិត នឹងបង្កើតស្នាដៃសិល្បៈតន្ត្រីគ្រប់ទម្រង់ ប្រកបដោយ
គុណភាព សមត្ថភាព និងប្រសិទ្ធភាព។ សិក្សានៅមហាវិទ្យាល័យតូរ្យតន្ត្រី និស្សិតគ្រប់ៗរូបអាចទទួលបានចំណេះដឹងយ៉ាងទូលំទូ​លាយពីសាស្ត្រាចារ្យខ្មែរ
និងបរទេសដែលមានបទពីសោធន៍ជាច្រើនឆ្នាំព្រមទាំងមានការគាំទ្រពីគ្រប់​មជ្ឍដ្ឋានដែលជាអាទិភាពក្នុងការអភិវឌ្ឍន៍ធនធានមនុស្សប្រកប
ដោយគុណភាពខ្ពស់។