ព័ត៌មាននិងព្រឹត្តិការណ៌ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 
 

 

 

ការបង្ហាញស្នាដៃប្រឡងបញ្ចប់បរិញ្ញាបត្រជំនាន់ទី១៨របស់មហាវិទ្យាល័យតូរ្យតន្រ្តី

ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៩

កាលពីព្រឹកថ្ងៃអង្គារ ១ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែ​កក្កដា​ ឆ្នាំ២០១៩  នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីរាជការ​នៃមហាវិទ្យាល័យតូរ្យតន្រ្តី បានរៀបចំការបង្ហាញស្នាដៃប្រឡង​បញ្ចប់​បរិញ្ញាបត្រជំនាន់ទី​១៨​របស់​ខ្លួន ក្រោមអធិបតីភាព បើកឲ្យ ដំណើរការ​កម្មវិធី​ដោយ ឯកឧត្តម សោម​ សុគន្ធ​ រដ្ឋ​លេ​ខា​ធិការ​ក្រសួង​វប្បធម៌​​និង​វិចិត្រ​សិល្បៈ​ និង​លោក​បណ្ឌិត​ ហេង​ សុផាឌី​ សាកល​វិទ្យា​ធិការ​ស្ដី​ទី​ នៃ​សាកល​​​វិទ្យា​​ល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ។​
ការ​បង្ហាញស្នាដៃប្រឡងបញ្ចប់បរិញ្ញាបត្រឆ្នាំនេះ យើង​ទទួល​​​​បាន​បេក្ខ​ជន​​ចំនួន​១៥រូបរួមមានៈ ឯកទេស ជាតិពិន្ទុតន្រ្តីវិទ្យា ចំនួន២រូប ឯកទេស​ឧបករណ៍ ឃឹម ចំនួន​៣រូប ឯកទេស​ឧបករណ៍ រនាតឯក ចំនួន២រូប ឯកទេសឧបករណ៍ ស្គរ (Drum set ស្គរអន្តរជាតិ) ចំនួន២រូប ឯកទេស ចម្រៀងជាពួក ចំនួន៤រូប ឯកទេស ចម្រៀងបុរាណ ចំនួន១រូប និងឯកទេស និពន្ធតន្រ្តី ចំនួន១រូប។ នេះជា​សមិទ្ធផល​ថ្មីមួយក្នុ​ង​ចំណោមសមិទ្ធផល​ជាច្រើន​ទៀត​ដែល​​​​​​សាកលវិទ្យាល័យភូមិន្ទ​វិចិត្រសិល្បៈទទួលបាន​ពីការខិតខំប្រឹងប្រែងក្នុងការ​បណ្តុះ​​ បណ្តាលធនធានមនុស្ស​លើ​វិស័យ​​វប្បធម៌សិល្បៈ ជាពិ​សេស​​​​​​​សិល្បៈតូរ្យ​តន្រ្តី។

កម្មវិធីនៃការបង្ហាញស្នាដៃ​ប្រឡង​​បញ្ចប់បរិញ្ញាបត្រ​ជំនាន់ទី១៨ នៃមហាវិទ្យាល័យតូរ្យតន្រ្តីបាន​បញ្ចប់ទៅនៅល្ងាចថ្ងៃពុធ ២ កើត ខែ​អាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែ​កក្កដា​ ឆ្នាំ២០១៩ ប្រកប​ដោយផ្លែផ្កា ក្រោម​អធិបតី​ភាព​ប្រកាសបិទកម្មវិធីដោយ ឯកឧត្តម សោម​ សុគន្ធ​ រដ្ឋ​លេ​ខា​ធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ និង​លោក​បណ្ឌិត​ ហេង​ សុផាឌី​ សាកល​វិទ្យា​ធិការ​ស្ដី​ទី​នៃ​សាកល​​​វិទ្យា​​ល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ។

 


ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង ក្រុមហ៊ុន ជីប ម៉ុង

ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៩

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះអនុស្សរណៈរួមគ្នា

កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងក្រុមហ៊ុន ជីប ម៉ុងគ្រុប បានចុះអនុស្សរណៈរួមគ្នា។​ ភាគីហត្ថលេខីគឺលោកបណ្ឌិត ហេង សុផាឌី តំណាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង លោកបណ្ឌិត អ៊ឹម សុធារិទ្ធ តំណាងក្រុមហ៊ុន ជីប ម៉ុង គ្រុប។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយមានការចូលរួមជាអធិបតីភាពនិងសក្សីពីសំណាក់ ឯកឧត្តម សោម សុគន្ធ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះជាការពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងគ្នានិងគ្នា និងដើម្បីរួមចំណែកដល់ការអភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ជាតិ។ ជាក់ស្តែងក្រុមហ៊ុន ជីបម៉ុង គ្រុប បានជួយជួសជុលដំបូលអគារ”D” នៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ដែលមានសភាពចាស់ទ្រុឌទ្រោម អោយបានល្អប្រសើរឡើងវិញ ប្រកបដោយសាភណ្ឌភាព គុណភាព និងធានាបាននូវសុវត្ថិភាពខ្ពស់។

មិនតែប៉ុណ្តោះ ក្រុមហ៊ុនក៏បានផ្តល់ឳកាសដល់និស្សិតនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា បានចូលរួមហាត់ការជាមួយអ្នកជំនាញរបស់ក្រុមហ៊ុនក្នុងគម្រោងជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្ថភ្នំដែលជានិមិត្តរូបនៃរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានផ្តល់ឳកាស និងបង្កភាពងាយស្រួលឱ្យនិស្សិតបានចុះធ្វើកម្មសិក្សានៅតាមការដ្ឋានសំណង់ និងរោងចក្រនានារបស់ក្រុមហ៊ុន។

 

កិច្ចប្រជុំលើកទី៨នៃបណ្តាញសហប្រតិបត្តិការវប្បធម៌អាស៊ានបូក៣ ដឹកនាំដោយលោកបណ្ឌិត ហេង សុផាឌី ជាប្រធាន និងសាធារណរដ្ឋកូរ៉េជាសហប្រធាន

ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០១៩

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោកបណ្ឌិត ហេង សុផាឌី ត្រូវបានផ្តល់កិត្តិយសធ្វើជាប្រធានកិច្ចប្រជុំលើកទី២០ នៃអនុគណៈ កម្មាធិការផ្នែកវប្បធម៌ និងជាសហប្រធាននៃកិច្ចប្រជុំលើកទី៨នៃបណ្តាញសហប្រតិបត្តិការវប្បធម៌អាស៊ានបូក៣។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តសៀមរាប ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំលើកទី២០នៃអនុគណៈកម្មាធិការផ្នែកវប្បធម៌មានលោកបណ្ឌិត ហេង សុផាឌី ជាប្រធានកិច្ចប្រជុំ និងមានប្រទេសឥណ្ឌូណេស៊ីជាអនុប្រធាន។

ចំណែកកិច្ចប្រជុំលើកទី៨នៃបណ្តាញសហប្រតិបត្តិការវប្បធម៌អាស៊ានបូក៣ រូមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ បានបើក ជាផ្លូវការនៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ក្រោមអធិបតីភាព ឯកឧត្តម សំរ៉ាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមាន ការចូល រួមជាកិត្តិយសពីសំណាក់អភិបាលរងខេត្តសៀមរាប និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កិច្ចប្រជុំលើកទី៨នៃបណ្តាញសហប្រតិបត្តិការវប្បធម៌អាស៊ានបូក៣ ដឹកនាំដោយលោកបណ្ឌិត ហេង សុផាឌី ជាប្រធាន និងសាធារណរដ្ឋកូរ៉េជា សហប្រធាន។

នាថ្ងៃទី២៧ ខែមិថុនា គណៈប្រតិភូនៃបណ្តាប្រទេសអាស៊ានទាំងដប់ និងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបេងមាលា អូរថ្មដាប់ និងប្រាសាទបន្ទាយស្រី។

 

 

 

 

 

 

 


ដំណើរទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រី នេប៉ាល់

ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០១៩

នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបានផ្តល់កិត្តិយសដោយរាជរដ្ឋាភិបាលកម្ពុជាទទួល​​ស្វាគមន៍​ ដំណើរទស្សនកិច្ចរបស់លោកជំទាវ រ៉ាឌីកា សាក្យា ភរិយាឯកឧត្តម ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រី នេប៉ាល់ អមដំណើរដោយសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

នាដំណើរទស្សនកិច្ចនេះ ភ្ញៀវកិត្តិយសបានទស្សនាការបង្ហាញស្នាដៃនិស្សិតរបស់មហាវិទ្យាល័យនីមួយៗ និងទស្សនាការសម្តែងសិល្បៈរបស់សិស្ស សាលាមធ្យមវិចិត្រសិល្បៈ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

---------------------------------------------------------------------------------------------------------------------------------------

 

ដំណើរទស្សនកិច្ច របស់លោកបណ្ឌិតហេង សុផាឌី សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅប្រទេសអេស្ប៉ាញ

ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០១៩

កាលពីថ្ងៃទី២៣ ដល់២៨ ខែមេសា ឆ្នាំ២០១៩ លោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការស្តីទី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានដឹកនាំ គណៈប្រតិភូរបស់សាកលវិទ្យាល័យធ្វើទស្សនកិច្ច ប្រទេសអេស៉្បាញ ដើម្បីជួបប្រជុំពិភាក្សាជាមួយស្ថាប័នអប់រំនានាក្នុងន័យបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយគ្នា។ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់មហាវិទ្យាល័យវិចិត្រសិល្បៈ នៃសាកលវិទ្យាល័យវីហ្គោ សាលាជាន់
ខ្ពស់ផ្នែក អភិរក្សនិងជួសជុលវត្ថុសិល្បៈនៃទីក្រុងប៉ុងតេវ៉េដ្រា សាលាជាន់ខ្ពស់ផ្នែកអភិរក្សនិងជួសជុលវត្ថុសិល្បៈនៃរាជធានីម៉ាឌ្រីដនិងស្ថាប័ន អប់រំមួយចំនួនទៀត។
គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺដើម្បីពិភាក្សាអំពីការបញ្ជូនមន្រ្តី សាស្ត្រាចារ្យ និង និស្សិតមកហ្វឹកហាត់ ហាត់ការ និងសិក្សារយៈពេល ខ្លីនៅតាមស្ថានប័នអប់រំនានានៅប្រទេស អេស៉្បាញ។

ដូចគ្នានេះដែរ សាស្ត្រាចារ្យជំនាញនៅប្រទេសអេស៉្បាញនឹងទៅបង្រៀននៅសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈចាប់ពីឆ្នាំសិក្សាបន្ទាប់តទៅ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖  ញាណ សុជាតិ