ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

ស្ថានភាពទូទៅ

មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្រ្ត សរសេរអក្សរកាត់ ម ស វ វ មានឋានៈស្មើនាយកដ្ឋាន ស្ថិតនៅក្រោមការគ្រប់គ្រងនៃសាកលវិទ្យាល័យ
ភូមិន្ទវិចិត្រសិល្បៈជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ក្រោម អាណាព្យាបាលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​  ។  
មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ បច្ចុប្បន្ន បាននឹងកំពុងដំណើរការ ស្រាវជ្រាវ ប្រមែប្រមូល និងចងក្រងឯកសារទាក់ទងនឹង ប្រពៃណី សិល្បៈវប្បធម៌ រូបបីនិងអរូបី ដូចជា​ ភ្លេង របាំ ល្ខោន  គំនូរ ចម្លាក់  ប្រវត្តិសំណង់បុរាណប្រាសាទ  ការចុះកម្មសិក្សា  និងសកម្មភាពនានារបស់ សាស្រ្តាចារ្យ ​ និសិ្សតនៅតាមមហាវិទ្យាល័យនីមួយៗ​របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ  ។

មជ្ឈមណ្ឌលនេះបន្តុំទៅដោយអ្នកស្រាវជ្រាវ ដែលមានជំនាញ ផ្នែកតូរ្យតន្រ្តី  សិល្បៈនាដសាស្រ្ត  បុរាណវិទ្យា  សិល្បៈសូនរូប និង ស្ថាបត្យកម្ម និង
នគរោបនីយវិទ្យា ។ សព្វថ្ងៃនេះមជ្ឈមណ្ឌលកំពុងសហ-ការស្រាវជ្រាវជាមួយ មហាវិទ្យាល័យទាំង៥​​ របស់សាកលវិទ្យាល័យដើម្បី្រមែប្រមូលពត៌មាន
នានាទាក់ទងនឹងប្រវត្តិ ក៏ដូចសកម្មភាពរបស់មហាវិទ្យាល័យដើម្បី បោះពុម្ពផ្សាយជាទស្សនាវដ្តីប្រចាំឆ្នាំ  ។  បច្ចុប្បន្នមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌
វិទ្យាសាស្រ្ត បានប្រែមុខមាត់ ពីដំណើរការយឺតៗ មកមានសន្ទុះគួរឲ្យកត់សម្គាល់   អាស្រ័យដោយមានការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំក្រសួងវប្បធម៌  ជាពិសេសពីសំណាក់ឯកឧត្តមសាកលវិទ្យាធិការផ្ទាល់  ក្នុងការជំរុញ ឲ្យមានល្បឿន ក្នុងការអភិវឌ្ឍ នៃមជ្ឈមណ្ឌលស្រាវជ្រាវនេះ ទាំងថវិកា​និងស្មារតី ។