តួនាទីរបស់បណ្ណារក្ស
បណ្ណារក្សគឺជាអ្នកដែលទទួលបន្ទុកធ្វើចំណាត់ថ្នាក់ឯកសារ ឬធ្វើការងារអភិរក្ស បង្កើនធនធានឯកសារ និងផ្សព្វផ្សាយ ឯកសារនៃបណ្ណាល័យមួយ ឬបើនិយាយអោយខ្លី (បណ្ណារក្សគឺជាអ្នកទទួលខុសត្រូវនៃបណ្ណាល័យមួយ) ។ នៅប្រទេសកម្ពុជាយើងពាក្យថា (បណ្ណារក្ស) ពុំត្រូវបានគេស្គាល់,
ជាទូទៅ ក្នុងគ្រប់បជ្ឈដ្ឋាននោះទេ រហូតមានអ្នកខ្លះ យល់ថា បណ្ណារក្សគឺគ្រាន់តែជាអ្នករៀបសៀវភៅនៅតាមធ្នើរអោយមានរបៀបរៀបរយតែប៉ុណ្ណោះ ហើយក៏ពុំចាំបាច់មាន ចំណេះវិជ្ជាជ្រៅជ្រះអ្វីដែរ។ ការយល់បែបនេះពុំត្រឹមត្រូវទេ ព្រោះថាដើម្បីវិភាគខ្លឹមសារឯកសារនីមួយៗ និងធ្វើចំណាត់ ថ្នាក់
់ទៅលើប្រធានបទអ្វីមួយ ទាមទាអោយបណ្ណារក្សមានវប្បធម៌ទូទៅខ្ពស់ព្រមទាំងមានវិជ្ជាឯកទេសខ្លះគួបផ្សំជាមួយដែរ។
បណ្ណារក្សត្រូវមានភារកិច្ចដូចខាងក្រោម៖