ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 
 

 

 

ការិយាល័យទំនាក់ទំនងអន្តរជាតិរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដើរតួរជាស្ពាន និងជា បណ្តាញសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងដៃគូរអន្តរជាតិ ព្រមទាំងស្ថានប័នក្នុង ស្រុកនានា។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើតនិងលើកកំពស់ ទំនាក់ទំនង
ជាមួយស្ថាប័នអន្តរជាតិនានានា ប្រយោជន៍ក្នុងការបញ្ជូននិស្សិត បុគ្គលិក
សិក្សា និង សាស្រ្តាចារ្យ ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ កម្មវិធីហាត់
ការ និងទទួលអាហារូបករណ៍ទៅ បន្តការសិក្សានៅបរទេស។

ការិយាល័យទំនាក់ទំនងអន្តរជាតិមាននាទីស្វែងរកអាហាររូបករណ៍សម្រាប់
និស្សិត និងផ្តល់កិច្ចប្រឹក្សា ទាក់ទិននឹងការស្វែងរកអាហាររូបករណ៍ទៅសិក្សា
នៅបរទេស។ យើងក៏មានតួនាទីទាក់ទង និងសម្របសម្រួលក្នុងការទទួល
និស្សិត និងសាស្ត្រារ្យមកពីបរទេសដើម្បីធ្វើទស្សនកិច្ចសិក្សាចូលរួមកម្មវិធ ី
ផ្លាស់​ប្តូរបទពិសោធន៍ និងសិក្សារយៈពេលខ្លីឬវែង មកកាន់សាកល
វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ 

ការិយាល័យទំនាក់ទំនងអន្តរជាតិក៏មាននាទីទាក់ទងជាមួយសាកលវិទ្យាល័យ និងស្ថាប័នក្នុងស្រុក នានាដើម្បីបង្កើតនិងពង្រីកកិច្ចសហប្រតិបត្តិការ
ដើម្បីជាប្រយោជន៍ដល់ស្ថាប័នទាំងសងខាង។

 

 

អសយដ្ឋានទំនាក់ទំនង
លោក ញាណ សុជាតិ
នាយក
ទូរសព្ទ ៖ (៨៥៥) ៧០​ ៩៨៨ ៦៦៦
អ៊ីម៉ែល ៖ rufa@camnet.com.kh or nsocheat@gmail.com
អសយដ្ឋាន ៖ អគារលេខ៧២ ផ្លួវកាច់ជ្រុងព្រះអង្គយុគន្ធរ (លេខ១៩) និង ផ្លូវមគ្គវ័ន (លេខ១៧៨) សង្កាត់ជ័យជំនៈ ខណ័្ឌដូនពេញ រាជធានីភ្នំពេញ