អំពីមហាវិទ្យាល័យ
![]() |
![]() |
![]() |
មហាវិទ្យាល័យតូរ្យតន្ត្រីគឺជាផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានកាតព្វកិច្ចបណ្តុះបណ្តាលឯកទេសតូរ្យតន្ត្រីកំរិតឧត្តមសិក្សា។ កម្មវិធីសិក្សារបស់មហាវិទ្យាល័យតូរ្យតន្ត្រី ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលឧបករណ៍តន្ត្រីបុរាណខ្មែរ ឧបករណ៍តន្ត្រីបស្ចិមប្រទេស ចម្រៀងបុរាណចម្រៀងជាពួក ចម្រៀងអូប៉េរ៉ា និពន្ធតន្ត្រី បញ្ជាវង់ភ្លេង និងជាតិពន្ធុតន្ត្រីវិទ្យា ។ល។ ការសិក្សាមានរយៈពេលបួនឆ្នាំ៖ ឆ្នាំទី១(ថ្នាក់ឆ្នាំមូលដ្ឋាន)សិក្សានៅដេប៉ាដឺម៉ង់ថ្នាក់ឆ្នាំមូលដ្ឋាន ឆ្នាំទីពីរ ទីបី និងទីបួនសិក្សានៅមហា វិទ្យាល័យតូរ្យតន្ត្រី។
ដើម្បីចូលរួមចំណែកកសាងធនធានមនុស្សក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ មហាវិទ្យាល័យតូរ្យតន្ត្រីកំពុងបណ្តុះបណ្តាលនិស្សិតឲ្យក្លាយទៅជាអ្នកមាន
ទេពកោសល្យច្នៃប្រឌិត នឹងបង្កើតស្នាដៃសិល្បៈតន្ត្រីគ្រប់ទំរង់ ប្រកបដោយគុណភាព សមត្ថភាព និងប្រសិទ្ធភាព។ រាល់ដំណើរការនៃសកម្មភាពទាំងអស់
ដែលទាក់ទងទៅនឹងកម្មវិធីសិក្សា គឺមានការទទួលស្គាល់ និងរង្វាយតម្លៃពីក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ
នៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យសហប្រតិបត្តិការល្អមានលក្ខណៈនិយាម(ស្តង់ដា)ជាតិ តំបន់ និងអន្តរជាតិ។
សិក្សានៅមហាវិទ្យាល័យតូរ្យតន្ត្រី និស្សិតគ្រប់ៗរូប អាចទទួលបានចំណេះដឹងយ៉ាងទូលំទូលាយពីសាស្រ្តាចារ្យខ្មែរនិងបរទេសដែលមានបទពិសោធន៍
ជាច្រើនឆ្នាំព្រមទាំងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែលជាអាទិភាពក្នុងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ពេលបញ្ចប់ការសិក្សា
និស្សិតនឹងក្លាយជាតន្ត្រីករអាជីព ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរួម ចំណែកក្នុងការថែរក្សា ការពារ និងលើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិ
អត្តសញ្ញាណជាតិ ឈរលើ មូលដ្ឋាននៃការអភិរក្ស និងអភិវឌ្ឍន៍សមស្របទៅតាមដំណើរការនៃសាកលភាវូបនីយកម្ម។