ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

អំពីមហាវិទ្យាល័យ

មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត ជាអង្គភាពមួយ ស្ថិតនៅក្រោមឱវាទសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ មហាវិទ្យាល័យ​មានចក្ខុវិស័យច្បាស់លាស់ ក្នុងការរួមចំណែកលើក​ ស្ទួយវិស័យអប់រំកសាងធនធានមនុស្ស លើវិស័យសិល្បៈវប្បធម៌បណ្តុះបណ្តាលនិស្សិតថ្នាក់ កម្រិតឧត្តម ឲ្យក្លាយទៅជាអ្នកមាន
ទេពកោសល្យ​ ក្នុងការច្នៃប្រឌិត ការបង្កើតស្នាដៃសិល្បៈ ទស្សនីយភាពគ្រប់ទម្រង់ប្រកបដោយគុណភាព  សមត្ថភាព  និងប្រសិទ្ធភាពស្របតាមចរន្ត នៃសាកលភាវូបនីយកម្មទាំងក្នុងតំបន់​  និង អន្តរជាតិ។

រាល់ដំណើរការ​និងសកម្មភាពទាំងអស់ដែលទាក់ទងទៅនឹងកម្មវិធីសិក្សារៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបាននូវគុណភាពអប់រំ ស្របតាមកម្មវិធី
នយោបាយនិងផែនការ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដើម្បីឲ្យមានការ ទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការទទួល
ស្គាល់គុណភាពអប់រំនៃកម្ពុជា និង ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យសហប្រតិបត្តិការឲ្យបានល្អប្រសើរ មានលក្ខណៈស្តង់ដារជាតិតំបន់  និងអន្តរជាតិ។
សិក្សានៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្តនិស្សិតគ្រប់រូបនឹងទទួលបាននូវចំណេះ ដឹងទាំងចាស់-ថ្មី អំពីសាស្រ្តាចារ្យជំនាញដែលមានបទពិសោធ ទាំង
ផ្នែក​ទ្រឹស្តី និងវិធីសាស្រ្ត ការអនុវត្តផ្តោតជាចម្បង​​ និងជាអត្ថិភាពទៅលើការអភិវឌ្ឍធនធាន មនុស្សទទួលបាននូវការ ការគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រកបដោយ កិត្តិយសនិងគុណភាព។

ពេលបញ្ចប់ការសិក្សា និស្សិតនឹងមានសមត្ថភាពពេញលេញ ក្លាយទៅជាអ្នកដឹកនាំ រឿងល្ខោនគ្រប់ទម្រង់ជាអ្នកដំឡើងរបាំ ដំឡើងសៀកគ្រប់ប្រភេទ ដែលអាចនាំឲ្យពួកគេមាន  មានសមត្ថភាពរួមចំណែកក្នុងការថែរក្សា ការពារ និងលើកស្ទួយ​តម្លៃសិល្បៈវប្បធម៌ជាតិ  អត្តសញ្ញាណជាតិ ដោយឈរលើមូលដ្ឋាននៃការអភិរក្ស និងការអភិវឌ្ឍសមស្របទៅតាម ដំណើរនៃសាកលភាវូបនីយកម្ម។