ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 
 
 

 

 

អំពីដេប៉ាតឺម៉ង់


អគារដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានថ្នាក់រៀន ចំនួន ៥បន្ទប់ អាចដាក់និស្សិតបានចំនួន៥០០-៦០០នាក់ ប្រើប្រាស់បីវេន ព្រឹក, រសៀល និងយប់ សព្វថ្ងៃប្រើប្រាស់ តែពីរវេនទេ (ព្រឹក និងរសៀល)។

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានធ្វើការបណ្តុះបណ្ដាលនិស្សិតឆ្នាំទី១ ឬនិស្សិតថ្នាក់ឆ្នាំសិក្សាមូល -ដ្ឋានដែលមាន៥ជំនាញធំៗគឺ បុរាណវិទ្យា, ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា, សិល្បៈសូនរូប, សិល្បៈនាដ សាស្ត្រ និងតូរ្យតន្ត្រី។ បន្ទាប់ពីសម្រេចលទ្ធផលប្រចំាឆ្នាំសិក្សានីមួយៗ ដេប៉ាតឺម៉ង់បញ្ជូន ទៅតាម
ជំនាញនៃ មហាវិទ្យាល័យទាំងប្រាំ (មហាវិទ្យាល័យបុរាណវិទ្យា, មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា, មហាវិទ្យាល័យសិល្បៈសូនរូប, មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ និង មហាវិទ្យាល័យតូរ្យតន្ត្រី) ដើម្បីទទួល ការបណ្តុះបណ្តាលបន្តចាប់ពីឆ្នាំទី២ រហូតដល់ឆ្នាំបញ្ចប់។