ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 
 



ផ្នែកសិក្សារបស់សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ មានភារកិច្ចគ្រប់គ្រងលើការ អនុវត្តន៍កម្មវិធីសិក្សារបស់ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង
មហាវិទ្យាល័យនីមួយៗ ពិសេស គ្រប់គ្រងលើដំណើរការអភិវឌ្ឍន៍កម្មវិធីសិក្សារបស់សាកលវិទ្យាល័យទាំងមូល។

ផ្នែកសិក្សាដឹកនាំស្វ័យវាយតម្លៃគុណភាពផ្ទៃក្នុងនៃការបង្រៀននិងរៀនរបស់សាស្រ្តាចារ្យ និងនិស្សិតតាមមហាវិទ្យាល័យនីមួយៗ មុនការចុះវាយតម្លៃរបស់
គណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។​

ក្រៅពីនេះ ផ្នែកសិក្សាក៏នៅមានភារកិច្ចជាច្រើនទៀតនៅក្នុងសាកលវិទ្យាល័យ ដូច ជាភារកិច្ចគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន ផ្នែកទំនាក់ទំនង
ទាំងក្នុងស្ថាប័ន សាកលវិទ្យាល័យ និងស្ថាប័នខាងក្រៅ, គ្រប់គ្រងឯកសារនិងស្ថិតិរបស់និស្សិត និងបុគ្គលិក បង្រៀន,
ព្រមទាំងគ្រប់គ្រងលើការផ្តល់
សេវាកម្មជូននិស្សិត មានជាអាទិ៍៖ ធ្វើសញ្ញាបត្រ, ចេញព្រឹត្តិបត្រពិន្ទុ,​ លិខិតបញ្ជាក់ការសិក្សា និងលិខិតផ្សេងៗទៀត។