អំពីមហាវិទ្យាល័យ
![]() |
![]() |
![]() |
មាននាទីបណ្តុះបណ្តាលធនធានមនុស្សថ្នាក់បរិញ្ញាបត្រ ឲ្យយល់ដឹងស៊ីជម្រៅទៅលើវិស័យវប្បធម៌ ដូចជា៖ បុរេប្រវត្តិ, ប្រវត្តិសាស្ត្រ, សិលាចារឹក, នរវិទ្យា (ទំនៀមទម្លាប់), ភាសាវិទ្យា, ប្រាសាទនិងចម្លាក់បុរាណ, ការងារអភិរក្ស ជួសជុលប្រាសាទនិងវត្ថុបុរាណ, មគ្គទេសក៍បេតិកភណ្ឌ។ល។ ថ្នាក់បរិញ្ញាបត្ររៀនរយៈពេល៤ឆ្នាំ គឺឆ្នាំទី១-៤ សរុបជាង៤០មេរៀន ចំនួនជាង២០០០ម៉ោង មាន១៥០ក្រេឌីត។ រីឯថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកមនុស្សសាស្ត្រ ផ្តោតលើប្រវត្តិវិទ្យា នរវិទ្យា និងភាសាវិទ្យា រៀបចំដោយវិទ្យាស្ថាន INALCO នៃប្រទេសបារាំងសហការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងស្ថាប័នផ្សេងៗទៀត។
មហាវិទ្យាល័យបុរាណវិទ្យាមានអគារចំនួន១ មានការអភិវឌ្ឍន៍កែលំអថ្មី (អភិរក្ស លំនាំចាស់ ) មាន២ជាន់ ចែកចេញជាបន្ទប់តូចធំចំនួន១០ ក្នុង
នោះមាន៖
ក្នុងបន្ទប់រៀននីមួយៗមានសម្ភារៈប្រើប្រាស់ក្នុងការសិក្សាដូចជា តុនិងកៅអី, ក្តារខៀន, ផ្ទាំងសំពត់សសម្រាប់បញ្ចាំងរូប, ក្តារបិទផ្សាយពត៌មាន, ម៉ាស៊ីនបញ្ចាំងរូបភាព (LCD Projector) , ទូដាក់សម្ភារៈ , និងបំពង់ពន្លត់អគ្គីភ័យ។ល។
![]() |
![]() |
![]() |
បច្ចុប្បន្នមហាវិទ្យាល័យបាន និងកំពុងអនុវត្តការងាររបស់ខ្លួនយ៉ាងមមាញឹកតាមផែនការណែនាំរបស់សាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ក៏ដូចជាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
និងទិសដៅដែលបានកំណត់។