ស្ថានភាពទូទៅរបស់បណ្ណាល័យ
ដោយយោងតាមអនុក្រិតលេខ ៥២ អនក្រ.បក.ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតសាកលវិទ្យាល័យភូមិន្ទ
វិចិត្រ
សិល្បៈជាគ្រឹះស្ថានសាធារណរដ្ឋបាល បានដាក់អោយបណ្ណាល័យរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅក្រោមការគ្រប់គ្រង ដោយផ្ទាល់របស់ផ្នែកសិក្សា បណ្ណាល័យបានចូលជាសមាជិកបណ្ណារក្សឯកសារវិទូកម្ពុជា
នៅឆ្នាំ២០០៤។ បណ្ណាល័យជាឃ្លាំង ចំណេះដឹង ជាកន្លែងទុកដាក់សៀវភៅសិក្សាឯកសារផ្សេងៗដែលពាក់ព័ន្ធនិងការសិក្សាស្រាវជ្រាវ ជាកន្លែងបំរើសេវា
ដោយផ្ទាល់ ផ្តល់ចំណេះដឹង និងការស្រាវជ្រាវគ្រប់ប្រភេទ គ្រប់ជាតិសាសន៍ និងមិនប្រកាន់វណ្ណៈ។
បណ្ណាល័យបានបើកអោយដំណើការជារាងរាល់ថ្ងៃសំរាប់សាស្ត្រាចារ្យ និស្សិត សិស្ស និងអ្នកសិក្សា
ស្រាវជ្រាវទាំងជាតិ និងអន្តរជាតិចូលអាន
ជាប្រចាំដោយបែងចែកជាពីរផ្នែក ជាបន្ទប់អាននិងបន្ទប់
់ដាក់សៀវភៅ។ បណ្ណាល័យបានទទួលអ្នកចូលមកអានគិត ជាមធ្យមប្រមាណជា ២០០នាក់ ទៅ
២៥០នាក់ក្នុងមួយថ្ងៃ និងអ្នកសិក្សាស្រាវជ្រាវតាមប្រព័ន្ធ Internet មានពី ៤០នាក់ទៅ ៥០នាក់
់ក្នុងមួយថ្ងៃ។ ដូច្នេះបណ្ណាល័យអាចអោយអ្នកសិក្សាស្រាវជ្រាវបានតាមពេលម៉ោងដូចខាង
ក្រោម ៖
បណ្ណាល័យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបើកទ្វារពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ
ពេលព្រឹក៖ ពីម៉ោង ៧ : ៣០ ដល់ម៉ោង ១១ : ១៥ នាទី ។
ពេលល្ងាច៖ ពីម៉ោង ១៤ : ០០ ដល់ម៉ោង ១៧ : ១៥ នាទី ។
ថ្ងៃសៅរធ្វើការមួយព្រឹក៖ ពីម៉ោង ៧ : ៣០ ដល់ម៉ោង ១១ : ១៥ នាទី ។
បណ្ណាល័យសព្វថ្ងៃមានសៀវភៅសំរាប់ និស្សិតសិក្សាស្រាវជ្រាវចំនួន ១០.៩១៩ក្បាល និងមាន Computer ភ្ជាប់ប្រពន្ធ័ Internet ចំនួន ០៧គ្រឿង
សំរាប់អោយនិស្សិតស្រាវជ្រាវ ។ សៀវភៅទាំងនោះមានភាគច្រើនជាភាសារខ្មែរ អង់គ្លេស បារាំង ដែលបំរើអោយគ្រប់ជំនាញទាំងអស់របស់
សាកលវិទ្យាល័យ។
បណ្ណាល័យបានរៀបចំទៅតាមប្រព័ន្ទចំណាត់ថ្នាក់អន្តរជាតិទសភាគដេវេ (Dewy Decimal Classification) ដែលមានដប់ថ្នាក់ធំៗគឺ៖
ហើយសៀវភៅបានបែងចែកជាប្រាំមួយក្រុមដើម្បីសំរួលដល់ការងាយរកសៀវភៅទាំងនោះគឺ ៖
១ - ក្រុមសៀវភៅខ្មែរ (Cambodiana Collection)
២ - ក្រុមសៀវភៅទូទៅ (General) (សៀវភៅដែលមិនមាននិយាយអំពីខ្មែរ)
៣ - ក្រុមថ្នាក់ឆ្នាំសិក្សាមួលដ្ឋាន (Foundation year)
៤ - ក្រុមសៀវភៅសារណានិស្សតទៅតាមមហវិទ្យាល័យ
៥ -ក្រុមសៀវភៅ PB
៦ - ក្រុមទស្សនាវដ្តី