ប្រវត្តិសង្ខេបរបស់មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្រ្ត
មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ បង្កើតឡើងដើម្បីប្រមូលចងក្រងផ្សព្វផ្សាយនូវអ្វី ដែលបានបាត់បង់ ទាំងផ្នែកឯកសារអាន សម្ភារៈខាងសិល្បៈ ដើម្បី
ចងក្រងជាសៀវភៅទាំងទ្រឹស្តី និងបច្ចេកទេស សម្រាប់បំរើឲ្យវិស័យវប្បធម៌សិល្បៈ ឲ្យរស់ឡើងវិញ ក្រោយពីត្រូវរបបប្រល័យពូជសាសន៍ ប៉ុលពត កំទេចចោលគ្មានសល់ ។
ដំបូងមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ ជាការិយាល័យស្រាវជ្រាវវប្បធម៌បង្កើតឡើងនៅឆ្នាំ ១៩៨១ ដល់ ១៩៨៥ មានទីតាំងនៅមុខវត្តកោះ ក្នុងបំណងប្រមូល
ចងក្រងឯកសារដែលសេសសល់ពីសម័យប៉ុលពត ក្រោមគំនិតផ្តួចផ្តើមនិងចង្អុលបង្ហាញរបស់លោករដ្ឋមន្រ្តីឆេង ផុន បន្ទាប់មកលោករដ្ឋមន្រ្តី ហង្ស ជួន ដែលបានដឹកនាំនាពេលនោះ ហើយបានប្រគល់ភារកិច្ចជូនលោកសាស្រ្តាចារ្យ យី ធន ជាប្រធានដឹកនាំការិយាល័យស្រាវជ្រាវវប្បធម៌ព្រមទាំងសាស្រ្តាចារ្យ
ដទែទៀត ។ នៅឆ្នាំ១៩៨៦ ដល់ឆ្នាំ ១៩៩៣ ការិយាល័យស្រាវជ្រាវវប្បធម៌ត្រូវបានរើទៅការិយាល័យថ្មីនៅអតីតសាលា ថាច់ ជា (ខាងលិចស្តាតចាស់)
ស្ថិតក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័-យភូមិន្ទវិចិត្រសិល្បៈ ដែលដឹកនាំដោយ ឯកឧត្តម ប៉ែន យ៉េត និងឯកឧត្តម ស៊ិក ប៊ុនហុក។
នៅឆ្នាំ១៩៩៤ ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម នុត ណារាំង អតីតរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រែក្លាយការិយាល័យស្រាវជ្រាវ
វប្បធម៌ ទៅជា មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្រ្ត ឋានៈស្មើនាយកដ្ឋាន។ ក្រោយមកភារកិច្ចនេះបានប្រគល់ជូនលោកសាស្រ្តាចារ្យ ឡោ សាន ជាប្រធានមជ្ឈមណ្ឌលសា្រវជ្រាវវប្បធម៌វិទ្យាសាស្រ្ត និងថ្នាក់ដឹកនាំដទែទៀត ដូចជាលោកសាស្រ្តាចារ្យ ប៉ោ ទៀង លោកសាស្រ្តាចារ្យ សាន ស៊ីសាមុត ជាដើម ដែល បានខិតខំប្រឹងប្រែង ប្រមូលចងក្រង ជាវីដេអូ ចម្រៀង បាសាក់ យីកេ មហោរី ពិណពាទ្យ និងសៀវភៅជាឯកសារមូលដ្ឋានសម្រាប់
បង្រៀននិងរៀន ដល់សិស្ស និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។
នៅឆ្នាំ២០០០ ដល់ឆ្នាំ២០០៤ រាជរដ្ឋាភិបាលបានតែងតាំងលោកសាស្រ្តាចារ្យ ម៉ៅ ងីហុងជាប្រធាន និងលោកសាស្រ្តាចារ្យ អន បញ្ញា ជាអនុប្រធាន ដឹកនាំមជ្ឈមណ្ឌលនេះ ក្រោយពេលលោកសាស្រ្តាចារ្យមុនៗបានចូលនិវត្ត ។
ចាប់ពីឆ្នាំ ២០០៥ ដល់បច្ចុប្បន្ន លោកសាស្រ្តាចារ្យ អន បញ្ញា ជាអនុប្រធាន ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលតែងតាំងជា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ
វប្បធម៌វិទ្យាសាស្រ្ត ក្រោយពេលលោក ម៉ៅ ងីហុងឡើងតួនាទី ជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដើម្បីទទួលខុសត្រូវ ក្នុង
ការចងក្រងឯកសារជាវីដេអូ សៀវភៅ និងទស្សនាវដ្តី ដើម្បីបម្រើឲ្យសេចក្តីត្រូវការ របស់សិស្ស និសិ្សត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏ដូចជា សិស្ស និសិ្សតគ្រប់មជ្ឈដ្ឋាន ដែលស្នេហាវិស័យសិល្បៈវប្បធម៌ ក្នុងការលើកស្ទួយមរតកជាតិ ។
![]() |
![]() |
![]() |