ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

ប្រវត្តិសាកលវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា

មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា ជាមហាវិទ្យាល័យមួយ ក្នុងចំណោមមហា-វិទ្យាល័យ
ទាំងប្រាំនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានចាប់ផ្តើមបណ្តុះបណ្តាលវិជ្ជាជីវៈស្ថាបត្យកម្ម
មនិងនគរោបនីយវិទ្យាដំបូងនៅឆ្នាំ១៩៦៥។ ប៉ុន្តែមហាវិទ្យាល័យ/សាកលវិទ្យាល័យបានបិទទៅវិញ
នៅសម័យសង្រ្គាមស៊ីវិលក្នុងស្រុកនៅឆ្នាំ១៩៧៥។

ដោយយោងទៅលើតម្រូវការចាំបាច់ក្នុងការកសាងប្រទេសជាតិ មហាវិទ្យាល័យបានបើកទ្វារបណ្តុះ
បណ្តាលធនធានមនុស្សលើវិជ្ជាជីវៈនេះឡើងវិញនៅឆ្នាំ១៩៨៩ ដោយដាក់ឈ្មោះថា មហាវិទ្យាល័យ
ស្ថាបត្យកម្មនិងនគរោបនីយវិទ្យា។ ចាប់តាំងពីពេលបើកទ្វារជាថ្មីឡើងវិញរហូតដល់បច្ចុប្បន្ន (ឆ្នាំសិក្សា១៩៨៩-២០១៨) មហាវិទ្យាល័យបណ្តុះបណ្តាលនិស្សិតបាន២៥ជំនាន់ និងមានធនធានមនុស្សចំនួន១៧៩០នាក់ ក្នុងនោះមានស្រី ២៤១នាក់។

ក្រោមការគ្រប់គ្រងរបស់សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យាជាមហាវិទ្យាល័យឈានមុខគេ
នៅក្នុងប្រទេសកម្ពុជា។