អ្នកសិក្សាស្រាវជ្រាវ
អ្នកសិក្សាស្រាវជ្រាវអ្នកសិក្សាស្រាវជ្រាវត្រូវតែអនុវត្តន៍នូវប្រការដូចខាងក្រោម ៖
ប្រការ ១ ៖ ពេលម៉ោងចូលអាន
ប្រការ ២៖ និស្សិតត្រូវពាក់ប័ណ្ណសំគាល់ខ្លួនមុនចូលបណ្ណាល័យ និងរងចាំទទួលការណែនាំ ។
ប្រការ ៣៖ ត្រូវទុកកាតាប ឬ ថង់បើមានជាប់ជាមួយទៅក្នុងទូដាក់សំភារៈ ។
ប្រការ ៤៖ អ្នកអានត្រូវចុះឈ្មោះក្នុងសៀវភៅបញ្ជីដែលមាននៅលើតុស្រាប់ ។
ប្រការ ៥៖ ដើម្បីរកសៀវភៅអាន អ្នកអានត្រូវមើលតាមសាលាកប័ត្រកាតាឡុក និងចំណាត់ថ្នាក់សៀវភៅ ដែលបិទនៅ តាមទូនិមួយៗស្រាប់ ។
ប្រការ ៦៖ អ្នកអានត្រូវរក្សាភាពស្ងៀមស្ងាត់ និងមានសីលធម៌ខ្ពស់ដូចជា ៖
ប្រការ ៧៖ មិនអនុញ្ញាតអោយយកសៀវភៅចេញពីបណ្ណាល័យដោយគ្មានការអនុញ្ញាតពីបណ្ណារក្សជាមុន ។
ប្រការ ៨៖ មិនអោយបត់ គូស វាស សរសេរលើសៀវភៅ ឬ ហែកសៀវភៅ ។
ប្រការ ៩៖ ត្រូវសងនូវការខូចខាតសៀវភៅ ឯកសារ ឬសំភារៈរបស់បណ្ណាល័យ ។
ប្រការ ១០៖ យកសៀវភៅពីខាងក្រៅចូលអាន ឬ ចេញទៅវិញត្រូវប្រាប់បណ្ណារក្សជាមុនសិន មុននឹងចេញ ។
ប្រការ ១១៖ មិនអោយប្រើកុំព្យូទ័ររបស់បណ្ណាល័យក្រៅពីការស្រាវជ្រាវតាម Internet ។
ប្រការ ១២៖ យកកុំព្យូទ័រផ្ទាល់ខ្លួនចូលបណ្ណាល័យបាន លុះត្រាតែការស្រាវជ្រាវឯកសារនោះទាក់ទងការកត់ត្រាបញ្ចូល ក្នុងកុំព្យូទ័រ ។
ប្រការ ១៣៖ អ្នកអានយកសៀវភៅមកអានបានត្រឹមតែ ០៣ ក្បាលប៉ុណ្ណោះក្នុងការអានម្តង ។
ប្រការ ១៤៖ មិនអនុញ្ញតអោយរើសៀវភៅនៅក្នុងទូដោយគ្មានការអនុញ្ញាតពីបណ្ណារក្ស ។
ប្រការ ១៥៖ អ្នកអានត្រូវទុកសៀវភៅដែលបានអានរួចនៅលើតុអាន មិនឱ្យយកទៅទុកដោយខ្លួនឯង ។
ប្រការ ១៦៖ សំណូមពរដល់អ្នកអាន និងអ្នកស្រាវជ្រាវឱ្យចេញមុនម៉ោង ១៥នាទីដើម្បីទុកពេលឱ្យបណ្ណារក្សរៀបចំសៀវភៅ និងឯកសារឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ ។
ប្រការ ១៧៖ បណ្ណារក្សមានសិទ្ធិឆែកអ្នកអាន និងអ្នកស្រាវជ្រាវប្រសិនបើមានការសង្ស័យថា មានលួច លាក់ សៀវភៅ ឬ ឯកសារផ្សេងៗ ។
ការខ្ខីសៀវភៅ
ប្រការ ១៨៖ និស្សិតត្រូវធ្វើប័ណ្ណសំរាប់ខ្ចីសៀវភៅជាមុន ។
ប្រការ ១៩៖ អោយខ្ចីសៀវភៅបានតែសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតែប៉ុណ្ណោះ ក្នុងករណី ដែលសៀវភៅនោះមានលើស
ពីបីក្បាលឡើងទៅ ។
ប្រការ ២០៖ មិនអោយខ្ចីសៀវភៅណាដែលចាស់ងាយនឹងខូច ។
ប្រការ ២១៖ អោយខ្ចីបានរយៈពេល៥ថ្ងៃចំពោះនិស្សិត ៧ថ្ងៃចំពោះសាស្ត្រាចារ្យ និងមន្ត្រីរាជការរបស់ (សភវស) ។
ប្រការ ២២៖ ករណីអានមិនទាន់ចប់ត្រូវយកសៀវភៅមកខ្ចីបន្តជាលើកទីពីរ ។
ប្រការ ២៣៖ បើខូច រហែក ឬ បាត់ ត្រូវសងដល់បណ្ណាល័យទៅតាមតំលៃបញ្ជាទិញ ឬ ទិញដោយខ្លួនឯង ។
វិធានការរដ្ឋបាល
ប្រការ ២៤៖ មន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត និងសិស្ស ដែលពុំបានប្រគល់សៀវភៅដែលខ្ចីមកបណ្ណាល័យអោយទាន់ តាមកាលកំណត់ ត្រូវបង់ប្រាក់ ់ពិន័យដល់បណ្ណាល័យ ៥០០រៀល ក្នុងមួយថ្ងៃ ។
ប្រការ ២៥៖ ចំពោះមន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត និងសិស្សដែលពុំព្រមសង ត្រូវចាត់វិធានការណ៍ដូច ខាងក្រោម ៖
ត្រូវផ្តល់ពត័មានដល់លោកព្រឹទ្ធបុរសទៅតាមមហាវិទ្យាល័យដែលនិស្សិតនោះកំពុងសិក្សា និងសាស្ត្រាចារ្យដែលសាម៉ីស្ថិតនៅដើម្បីផ្សព្វផ្សាយ
ជាសាធារណៈ ។
ប្រការ ២៦៖ មន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត និងសិស្សទាំងឡាយណាដែលបានលួចសៀវភៅ និងសំភារៈរបស់់ បណ្ណាល័យ ត្រូវទទួលបញ្ញាតិដូចខាងក្រោម ៖