អំពីសាស្រ្តាចារ្យ
សាស្ត្រាចារ្យនៅមហាវិទ្យាល័បុរាណវិទ្យាសព្វថ្ងៃមាន៣ប្រភេទ តាមបែបបទនៃការសិក្សាគឺ៖
១. ថ្នាក់បរិញ្ញាបត្ររបស់មហាវិទ្យាល័យបុរាណវិទ្យា គឺមានសាស្ត្រាចារ្យសរុបចំនួន៣១ រូប និងគ្រូធ្វើបាឋកថាមួយចំនួនទៀត។ សាស្ត្រាចារ្យទាំងនោះមានជំនាញផ្សេងៗដូចជា៖ បុរេប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រ, ប្រវត្តិសិល្បៈ, សិលាចារឹក, អារ្យធម៌, នរវិទ្យា, សារមន្ទីរវិទ្យា, កុលាលភាជន៍, ភូគព្ភសាស្រ្ត,
ជួសជុលនិងថែរក្សាវត្ថុបុរាណ, គ្រប់គ្រងបេតិកភណ្ឌ, ភាសាវិទ្យា, ភាសាសំស្ក្រឹត, ភាសាបាលី, មគ្គទេសក៍បេតិកភណ្ឌ ៖
ទាំងសាស្ត្រាចារ្យខ្មែរ និងបរទេសអញ្ជើញមកពីស្ថាប័នផ្សេងៗរួមមាន ៖
២. ថ្នាក់បរិញ្ញាបត្រផ្នែកមនុស្សសាស្ត្រ (នរវិទ្យា, ភាសាវិទ្យា, ប្រវត្តិសាស្ត្រ) ក្នុងកម្មវិធី MOUSSON បង្រៀនក្នុងពេលវិស្សមកាល ដែលរៀបចំដោយវិទ្យាស្ថាន INALCO សហការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ឧបត្ថម្ភគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ក្រសួងអប់រំយុវជន និងកីឡា Institut de Recherche pour le Développement (IRD), Sedyl, AEFEK, AUF, IFC, ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ព្រមទាំងស្ថាប័យស្រាវជ្រាវជាច្រើនទៀតនៃប្រទេសបារាំង។ កម្មវិធីនេះរៀនជាភាសាបារាំងសុទ្ធសាធហើយមាននិស្សិតមកពីប្រទេសបារាំង, ថៃ, ឡាវ និងប្រទេសដទៃ
ទៀតក្នុងសហគមន៍អាស៊ានមកចូលសិក្សាផងដែរ។ បង្រៀនដោយសាស្ត្រាចារ្យល្បីៗដែលមានសញ្ញាបត្របណ្ឌិតមកពីប្រទេសបារាំង និងប្រទេសផ្សេងៗទៀត រួមជាមួយនឹងសាស្រ្តាចារ្យខ្មែរ។
៣. ថ្នាក់អនុបណ្ឌិតផ្នែកមនុស្សសាស្ត្រ (នរវិទ្យា, ភាសាវិទ្យា, ប្រវត្តិសាស្ត្រ) ក្នុងកម្មវិធី MOUSSON រៀបចំដោយវិទ្យាស្ថាន INALCO សហការជាមួយ
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ឧបត្ថម្ភគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំយុវជន និងកីឡា Institut de Recherche pour
le Développement (IRD), Sedyl, AEFEK, AUF, IFC, ស្ថានទូតបារាំងប្រចាំនៅកម្ពុជាព្រមទាំងស្ថាប័យស្រាវជ្រាវជាច្រើនទៀតនៃប្រទេស
បារាំង។ កម្មវិធីនេះរៀនជាភាសាបារាំងសុទ្ធសាធជាមួយសាស្ត្រាចារ្យល្បីៗអញ្ជើញមកពីប្រទេសបារាំងនិងកម្ពុជា ដែលមានសញ្ញាបត្របណ្ឌិត។