ប្រវត្តិមហាវិទ្យាល័យបុរាណវិទ្យា
ការងារស្រាវជ្រាវនៅប្រទេសកម្ពុជានាសតវត្សរ៍ទី២០ មានការរីកចម្រើន និង ពេញនិយមជាខ្លាំង
ពីសំណាក់អ្នកស្រាវជ្រាវជាតិអឺរ៉ុបនិងទទួលបាននូវការគាំទ្រជាលំដាប់។ ដូច្នេះវិស័យនេះតម្រូវ
ឲ្យមានការបង្កើតឡើងជាចាំបាច់នូវស្ថាប័នជាតិមួយក្នុងប្រទេសកម្ពុជា គឺមហាវិទ្យាល័យបុរាណវិទ្យា
នៅឆ្នាំ១៩៦៥ ដោយមានកាតព្វកិច្ចបណ្ដុះបណ្ដាលនិស្សិត និងបន្តកិច្ចការស្រាវជ្រាវ។
មហាវិទ្យាល័យបុរាណវិទ្យាបង្កើតជាផ្លូវការក្នុងដំណាក់កាលទី១ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៦៥
ក្នុងឱកាសនៃការរៀបចំពង្រីកសាលាវិចិត្រសិល្បៈ(សាលារចនា )ឲ្យក្លាយទៅជាសាកលវិទ្យាល័យ
ភូមិន្ទវិចិត្រសិល្បៈ ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ ហើយដំណើរការរហូតដល់ឆ្នាំ១៩៧៥។ ក្នុងរយៈកាល១០ឆ្នាំចាប់ពីពេលបង្កើត
មហាវិទ្យាល័យ នេះដំបូងរហូតដល់ថ្ងៃបិទទ្វារបណ្តោះអាសន្ននោះមាននិស្សិតចូលរៀនបាន៥ជំនាន់សរុប
ចំនួនប្រហែល៧០នាក់។
ប្រទេសកម្ពុជាបានជួបវិបត្តិនូវសង្គ្រាមនៅទសវត្ស១៩៧០ និង១៩៨០ ធ្វើឲ្យរាំងស្ទះដល់វិស័យសិក្សាស្រាវជ្រាវមហាវិទ្យាល័យបុរាណវិទ្យាត្រូវបិទទ្វារ។
ក្រោយពីផ្អាកការ
បណ្ដុះបណ្ដាលជាបណ្ដោះអាសន្នក្នុងសម័យកាលមានសង្គ្រាមមកទើបមានការរៀបចំបង្កើតមហាវិទ្យាល័យបុរាណវិទ្យាជាផ្លូវការឡើងវិញ ក្នុងដំណាក់កាលទី២គឺនៅថ្ងៃទី៥ខែ តុលា ឆ្នាំ១៩៨៨ ដោយការផ្ដួចផ្ដើមគំនិតរបស់អតីតនិស្សិតបុរាណវិទ្យាប្រមាណជា១០រូបដែលនៅរស់រាន
មានជីវិតសល់ពីការកាប់សម្លាប់ក្នុងរបបប៉ុល ពត និងបានបន្តជាហូរហែមកដល់បច្ចុប្បន្ន។
![]() |
![]() |
![]() |