កម្មវិធីសិក្សា
ការសិក្សាថ្នាក់បរិញ្ញាបត្រមានរយៈពេល៤ឆ្នាំ រៀនពេញមួយថ្ងៃ ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ហើយនៅឆមាសទី២នៃឆ្នាំទី៤និស្សិតត្រូវធ្វើសារណាបញ្ចប់ការ
សិក្សា។ ក្រៅពីមុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីសិក្សាប្រចាំឆ្នាំ នៅមានបាឋកថាបង្ហាញពីលទ្ធផលស្រាវជ្រាវ, បច្ចេកទេសឬវិធីសាស្ត្រផ្សេងៗដោយអ្នក
ជំនាញ
ជាតិនិងអន្តរជាតិតាមកម្រិតសិក្សាថ្នាក់នីមួយៗទៀតផង។
បន្ថែមលើកម្មវិធីសិក្សារបស់មហាវិទ្យាល័យបុរាណវិទ្យា និស្សិតអាចបន្តការសិក្សាផ្នែកមនុស្សសាស្ត្រ (នរវិទ្យា, ភាសាវិទ្យា, ប្រវត្តិសាស្ត្រ) ក្នុងកម្មវិធី MOUSSON រៀននៅពេលវិស្សមកាល រៀបចំដោយវិទ្យាស្ថាន INALCO សហការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ។ ឧបត្ថម្ភគាំទ្រដោយ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំយុវជន និងកីឡា Institut de Recherche pour le Développement (IRD), Sedyl, AEFEK, AUF,
IFC, ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ព្រមទាំងស្ថាប័យស្រាវជ្រាវជាច្រើនទៀតនៃប្រទេសបារាំង។ កម្មវិធីនេះរៀនជាភាសាបារាំងហើយមាននិស្សិត
មកពីប្រទេសបារាំង, ថៃឡង់ដ៍, ឡាវ និងប្រទេសដទៃទៀតក្នុងសហគមន៍អាស៊ានមកចូលសិក្សាផងដែរ។ បង្រៀនដោយសាស្ត្រាចារ្យល្បីៗមកពី
ប្ររទេសបារាំង និងប្រទេសផ្សេងៗទៀត។ និស្សិតនឹងទទួលបានសញ្ញាបត្របរិញ្ញាបត្រពីសាកលវិទ្យាល័យ
ភូមិន្ទវិចិត្រសិល្បៈ (ផ្នែកបុរាណវិទ្យា)
សញ្ញាបត្រដែលទទួលស្គាល់ពីវិទ្យាស្ថាន INALCO នៃប្រទេសបារាំង និង សញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ និងស្រាវជ្រាវ
នៃប្រទេសបារាំង ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ និស្សិតអាចបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងអាចទទួលអាហារូបករណ៍ទៅសិក្សាបន្ត
នៅប្រទេសបារាំងទៀតផង។
កម្មសិក្សាក្នុងប្រទេស
![]() |
![]() |
![]() |
កម្មសិក្សានៅក្រៅប្រទេស
និស្សិតដែលចេះភាសាបរទេស ហើយខិតខំរៀន នឹងមានលទ្ធភាពប្រឡងទៅធ្វើកម្មសិក្សានៅបរទេសដូចជា៖
ហ្វឹកហាត់ការងារ
![]() |
![]() |
![]() |
សិក្ខាសាលា សន្និសីទ និងបាឋកថា
បន្ថែមលើកម្មវិធីសិក្សាធម្មតារាល់ថ្ងៃ គឺមានការរៀបចំ សន្និសីទ ឬបាឋកថា ដោយអញ្ជើញសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកជំនាញជាតិនិងអន្តរជាតិ មកផ្តល់ជាបទបង្ហាញផ្សេងៗសរុបប្រហែល១០ដងក្នុងមួយឆ្នាំ។ នេះជាកម្មវិធីបណ្តុះបណ្តាលបន្ថែម ដើម្បីឲ្យនិស្សិតនិងគ្រូអាចបង្កើនការយល់ដឹងកាន់តែទូលំទូលាយថែមទៀតក្នុងវិស័យវប្បធម៌ ប្រវត្តិសាស្ត្រ សិល្បៈ ឬវិទ្យាសាស្ត្រផ្សេងៗផង។
![]() |
|
![]() |