ប្រវត្តិមហាវិទ្យាល័យតូរ្យតន្រ្តី
មហាវិទ្យាល័យតូរ្យតន្ត្រីបានវិវឌ្ឍន៍មកពីសាលាជាតិតូរ្យតន្ត្រី ដែលមានគេស្គាល់តាំងពីឆ្នាំ១៩៥៩ កាលនោះមានទីតាំងនៅម្តុំក្រោយពេទ្យចិន ក្រោយ
មកសាលាបានប្តូរមកនៅម្តុំទួលគោកនៅឆ្នាំ១៩៩២។ ចាប់ពីសាលាតូរ្យតន្ត្រីបានបើកដំណើរការមក សាលាបានជ្រើសរើសសិស្សឲ្យចូលរៀនជាមួយ
គ្រូភ្លេង ដែលភាគច្រើនជាគ្រូជនជាតិបរទេស (ជនជាតិអាឡឺម៉ង់) ក្រោយមកសិស្សដែល ទទួលបានការបណ្តុះ បណ្តាលរួច បានក្លាយខ្លួនជាគ្រូតន្ត្រី និងចម្រៀងនៅសាលានោះ។
កម្មវិធីសិក្សារួមមាន អក្សរសាស្ត្រ គណិតវិទ្យា ទ្រឹស្តីជុំវិញសិល្បៈ អក្សរភ្លេង ប្រវត្តិតន្ត្រីអាគូស្ទីកស្ទីក ទ្រឹស្តីតន្ត្រី និងភាសាបារាំង។ ឯកទេសរួមមាន៖
ព្យាណូ វីយូឡុង វីយូឡា វីយូឡុងសែល កុងត្រឺបាស់ ហ្វ្លូត ក្លារីណែត ត្រុំប៉ែត ត្រុំបោន និងចម្រៀងជាពួក។ ដល់ឆ្នាំ១៩៦៧ វង់តន្ត្រីសាំហ្វូនី មួយក៏
បានបង្កើតឡើងដោយមានការជ្រោមជ្រែងពីសំណាក់លោកសាស្ត្រាចារ្យ ម៉ូរីស លីយេបូ ជាជនជាតិបារាំង និងមានលោក ម៉ិល សុផុន ជាអ្នកបង្ហាត់ និងបញ្ជាវង់ភ្លេងនេះរហូតដល់ ឆ្នាំ១៩៧៥។
ដោយឡែក សាលាតូរ្យតន្ត្រីបុរាណ បានបង្កើតឡើងនៅឆ្នាំ ១៩៦៣ ដែលជាផ្នែកមួយនៃសាលារបាំ និងល្ខោន មានទីតាំងនៅម្តុំទីស្តីការគណៈរដ្ឋមន្ត្រី
បច្ចុប្បន្ន។ វង់តន្ត្រីចម្រុះត្រូវបានបង្កើត ឡើងនៅឆ្នាំ១៩៦៥ ដែលមានឧបករណ៍តន្ត្រីបុរាណខ្មែរ និងឧបករណ៍តន្ត្រីបច្ចឹមប្រទេសប្រគំរួមគ្នា ដោយ
ចាប់ផ្តើមប្រើប្រាស់អក្សរភ្លេងផងដែរ។ អំឡុងឆ្នាំ ១៩៧៥-១៩៧៩សាលាតូរ្យតន្ត្រីបានបិទទ្វារទាំងស្រុង។ នៅឆ្នាំ១៩៨០យោងតាមសេច-ក្តីសំរេច
លេខ ៨៦/៨០ ចុះថ្ងៃទី ០៩ ខែឧសភា សាលាវិចិត្រសិល្បៈ បានបើកឲ្យដំណើរការឡើងវិញ ក្នុងនោះមានផ្នែកតូរ្យតន្ត្រី របាំ សៀក ល្ខោននិងផ្នែកសូនរូប ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យ
ភូមិន្ទវិចិត្រសិល្បៈបច្ចុប្បន្ន។ ចាប់តាំងពីនោះមក សាលាមានកម្មវិធីបណ្តុះបណ្តាលទាំងតន្ត្រីបុរាណខ្មែរ
និងតន្ត្រីបច្ចឹមប្រទេសរួមមាន៖ឯកទេស ទ្រឹស្តីតន្រ្តី ទ្រឹស្តីសិល្បៈ ព្រមទាំងមុខវិជ្ជាចំណេះទូទៅស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ ក្រោមការបង្ហាត់
បង្រៀនពីគ្រូខ្មែរ និងគ្រូបរទេស។
យោងតាមអនុក្រឹត្យលេខ ៤៧ អនក្រ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៨៨ សាកលវិទ្យាល័យ វិចិត្រសិល្បៈបានបង្កើតឡើងរួមមាន៖ មហាវិទ្យាល័យ
តូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្ម និងនគររោបនីយវិទ្យា។
មហាវិទ្យាល័យតូរ្យតន្រ្តីមានកម្មវិធីសិក្សាចាប់ពីកម្រិតបឋម មធ្យម ដោយឡែកកម្រិតឧត្តមសិក្សាមានពីរឯកទេស គឺ៖ ឯកទេសនិពន្ធតន្ត្រី និងជាតិពន្ធុ
តន្ត្រីវិទ្យា ដែលមានទីតាំងនៅខាងលិចជាប់ស្តាតចាស់(អតីតសាលាយុវជន ស្រោចស្រង់ជាតិ)។
នៅឆ្នាំសិក្សា១៩៩២-១៩៩៣ មហាវិទ្យាល័យតូរ្យតន្ត្រីត្រូវបានផ្អាកការបណ្តុះបណ្តាលឯកទេសនិពន្ធតន្ត្រី ដោយសារខ្វះធនធានសាស្ត្រាចារ្យ មានតែ
ឯកទេសជាតិពន្ធុតន្ត្រីវិទ្យាប៉ុណ្ណោះ ដែលអាចបន្តបាន។ នៅឆ្នាំ១៩៩៨ មហាវិទ្យាល័យបានចាប់ផ្តើមបើកទទួលនិស្សិតឲ្យចូលរៀនថ្នាក់ឧត្តមសិក្សា
ឡើងវិញលើគ្រប់ឯកទេស ដោយមានការចូលរួមពីអតីតនិស្សិតបានបញ្ចប់ការសិក្សាក្នុងស្រុក ពីបរទេសនិងសាស្ត្រាចារ្យជនជាតិបរទេសមានកម្រិតសញ្ញា
បត្របណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់និងបរិញ្ញាបត្រ ព្រមទាំងព្រឹទ្ធាចារ្យដែលមានបទពិសោធន៍ផ្នែកតន្ត្រី។ បច្ចុប្បន្ននេះមហាវិទ្យាល័យ តូរ្យតន្ត្រីមានទីតាំង
នៅក្នុងបរិ វេណនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅឆ្នាំ២០០៥ សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបានក្លាយជាគ្រឹះស្ថានសាធារណៈ
រដ្ឋបាល។ ចាប់ពីនោះមកមហាវិទ្យាល័យតូរ្យតន្ត្រីបណ្តុះបណ្តាលតែកម្រិតឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្រតែប៉ុណ្ណោះ ឈ្មោះអ្នកគ្រប់គ្រងសាលាតូរ្យតន្ត្រី
និងមហាវិទ្យាល័យចាប់ពីឆ្នាំ១៩៥៩ មាន៖
១- លោក ជា មុយ (ឆ្នាំ១៩៥៩-១៩៦២) ជានាយក
២- លោក មាស ឡាវ (ឆ្នាំ១៩៦២-១៩៦៣) ជានាយក
៣- លោក ម៉ម បូផានី (ឆ្នាំ១៩៦៣-១៩៧៥) ជានាយក
៤- លោក ឃួន ថន (ឆ្នាំ១៩៨០-១៩៨១) ជានាយក
៥- លោក ហ៊ុន សារិន (ឆ្នាំ១៩៨១-១៩៨៨) ជានាយក
៥. លោក លោក ប៊ិន ហុងផាត (១៩៨៨-១៩៨៩) ជាព្រឹទ្ធបុរស