ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

មហាវិទ្យាល័យសិល្បៈសូនរូប

ការបង្កើតសាលារចនានៅក្នុងព្រះបរមរាជវាំង (យោងតាមចុតហ្មាយ លេខ ២៥៩ ចុះ ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩១៧ ថាមានព្រះរាជប្រកាសមួយច្បាប់ ចុះ​ ថ្ងៃទី១៦ ឆ្នាំជូត ចត្វាស័ក ត្រូវនឹងថ្ងៃទី១៧ មេសា១៩១២)។ ដោយព្រះរាជវាំងមានទីតាំងចង្អៀតពេកទើបព្រះករុណាស៊ីសុវត្ថិបានចាត់ឲ្យវិចិត្រករ បារាំងមួយរូបឈ្មោះ Geroges Grolier រួមជាមួយវិចិត្រករ សិល្បករជំនាញៗរបស់ខ្មែរប្រាំពីររូបមករៀបចំបង្កើតសាលារចនាថ្មី  Ecole des Arts Cambodgiens ទីតាំងបច្ចុប្បន្នខាងជើងព្រៈបរមរាជវាំងជាមួយសារ មន្ទីរមួយមានឈ្មោះ Albert Sarraut (បច្ចុប្បន្នជា សារមន្ទីរជាតិ)។

សាលារចនានិងសារមន្ទីរជាតិបច្ចុប្បន្ន បានធ្វើពិធីសម្ពោធក្រោមព្រះរាជធិបតីភាពរបស់ព្រះករុណា
ហ្លួងស៊ីសុវត្ថិ និងលោក រ៉េស៊ីដងស៊ុបប៉េរ្យឺ បូដ័រ(résident supérieur Baudoir)នៅឆ្នាំ១៩២០។ អ្នកឯកទេសខ្មែរដែលរួមជាមួយវិចិត្រករជនជាតិបារាំង Geroges Groslier (អង្គុយកណ្តាល)
កសាងសាលារចនាមានដូចជា ៖