ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

អំពីឯកទេសនៃមហាវិទ្យាល័សិល្បៈសូនរូប

ឯកទេសតុបតែងលម្អនៃស្ថាបត្យកម្ម

ឯកទេសតុបតែងលម្អនៃស្ថាបត្យកម្មគឺជាមុខវិជ្ជាមួយដែលមានប្រជាប្រិយភាពនាពេលបច្ចុប្បន្នក្នុង ប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជាកំពុងមានការ
អភិវឌ្ឍខ្ពស់លើវិស័យសំណង់ដូចជា៖ ផ្ទៈរស់នៅ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញផ្សេងៗ រមណីយដ្ឋាន ភូមគ្រឹៈធំៗ ...។ល។គឺជាមុខវិជ្ជាដែល
សិក្សាពីលម្ហទាំងអស់ក្នុងសំណង់ស្ថាបត្យកម្ម និងក្រៅសំណង់​ ដោយលើកយកលម្ហទាំងនោះមកតុបតែងឲ្យមានសោភ័ណភាពដើម្បីបម្រើនៅការចូល
ប្រាស្រ័យរបស់មនុស្ស  ក៏ដូចជាការធ្វើឲ្យាមានការទាកទាញអារម្មណ៏មនុស្សឲ្យចង់ចូលក្នុងលម្ហនោះ។ សិល្បៈតុបតែងមានតួនាទីយ៉ាងសំខាន់ក្នុង
ការបម្រើ នូវសោភ័ណសិល្បៈ និងបច្ចេកវិទ្យាដែល ទាមទារនៅគោលការណ៏ច្បាស់លាស់មួយ។ លម្ហគ្រប់បែបយ៉ាងគឺជាការសិក្សារបស់និសិ្សតក្នុងរយៈ
ពេល៤ឆ្នាំដូចជា ÷ Residential Space, Non Residential Space, Commercials Space, Hotel, Institutions, Restaurants, Resorts exe....។

ផ្នែករៀបចំតុបតែងលម្អនៃស្ថាបត្យកម្ម មានកម្មវិធីសិក្សាជាមួយមុខវិជ្ជាមូលដ្ឋានដ៏សំបូរបែបដូចជា៖

គ្រប់មុខវិជ្ជាខាងលើនេះសុទ្ធតែមានប្រយោជន៍ទាក់ទងនិងជំនាញរៀបចំតុបតែងលម្អនៃស្ថាបត្យកម្ម។
និស្សិតដែលបានសិក្សានៅមហាវិទ្យាល័យសិល្បៈសូនរូបឯកទេសតុបតែងលម្អនៃស្ថាបត្យកម្មចាប់ពី
ឆ្នាំ១៩៩៥មកដល់បច្ចុប្បន្ននិស្សិតបានបញ្ចប់បរិញ្ញាបត្រផ្នែកនេះចំនួន២០ជំនាន់ហើយនិស្សិតជាង
៩០%សុទ្ធតែមានការងារធ្វើល្អៗធ្វើក្នុងជំនាប្រកបដោយជោគជ័យនិងមានស្នាដៃល្អ ប្រសើរក្នុង
អាជីព ទៅអនាគតសម្រាប់ឆ្ពោះទៅរកសមាហរន្តកម្មអាស៊ាននាពេលខាងមុខនេះ។់

ឯកទេសវិចិត្រកម្ម

ឯកទេសវិចិត្រកម្មគឺជាជំនាញមួយដែលលើកយកការគូរនៅលើផ្ទៃរាបស្មើដោយប្រើពណ៌បានគ្រប់យ៉ាងសិល្បៈនេះបានបង្ហាញឡើងពីការសំឡឹងមើល
ប្ញផ្តឹតយកនូវទិដ្ឋភាពទាំងឡាយនៃសង្គមជិវិតរស់នៅ របស់មនុស្ស   ក៏ដូចជាការស្រមើស្រម៉ៃរបស់វិចិត្រករផងដែរ។ វិចិត្រកម្មជាការគូរសម្តែងឡើង
ពីរូបភាពទម្រង់ ទិដ្ឋភាព។ល។ដោយប្រើនបច្ចេកទេសប្លែកៗគ្នាជាច្រើនដូចជាការគូរដោយខ្មៅដៃ  ធ្យូង  ពណ៌  Acrylics, Pastel, Pigment ។ល។ វិចិត្រករនាពេលបច្ចុប្បន្នបានឆ្នៃប្រឌឹតស្នាដៃគំនូរប្លែកៗពីគ្នា។ សិល្បៈវិចិត្រកម្មត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់សិស្សក្នុងការ

ទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគត នូវគុណភាពអប់រំជាមួយនឹងស្តង់ដារអន្តរជាតិ
សម្រាប់ការអភិវឌ្ឍគំនិតថ្មីដែល មានការកែលម្អគុណភាពនិងការស្រាវជ្រាវ ជំនាញវិជ្ជាជីវៈ។
វគ្គសិក្សានេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះនៃ ការបង្កើត ស្នាដៃសិល្បៈតាមរយៈមូលដ្ឋាន ជំនាញសិល្បៈ
ដែលមានការធ្វើលំហាត់ប្រភេទខុសគ្នានៃ ទម្រង់សិល្បៈផ្អែកលើមូលដ្ឋាននៃវិធីសាស្រ្តក្នុងការបង្កើត
ថ្មីការកំណត់អត្តសញ្ញាណនិងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។ និស្សិតនឹងបង្កើតការ
ស្រមើលស្រមៃនិងការច្នៃប្រឌិតស្នាដៃសិល្បៈផ្ទាល់ខ្លួនរួមបញ្ចូលទាំងបទពិសោធន៏ដោយផ្អែកលើ
គោលការណ៌នៃប្រវត្តិសាស្រ្ត,ទស្សនវិជ្ជា, វិទ្យាសាស្រ្ត និងវប្បធម៌ នៅក្នុងពិភពលោក។ និស្សិត
បញ្ចប់ការសិក្សាទទួលបានជោគជ័យជាមួយនឹងការផ្តល់បរិញ្ញាបត្របន្តជាមួយនឹងការបណ្តុះបណ្តាល
គ្រូដែលមានមូលដ្ឋានក្នុងការសិក្សាឯករាជ្យនៃតម្លៃនៃប្រពៃណីខ្មែរនិងវប្បធម៌សម្រាប់ការអភិវឌ្ឍជាតិនិងការអនុវត្តនូវជំនាញរបស់ពួកគេនៅក្នុងតំបន់ថ្មី
ឬការអភិវឌ្ឍក្នុងតំបន់និងរក្សាបាននូវទំនាក់ទំនងល្អរវាងអ្នកជំនាញដែលពាក់ព័ន្ធទៅនឹងទីផ្សារការងារ។


ឯកទេសចម្លាក់

ឯកទេសចម្លាក់គឺជាប្រភេទសិល្បៈមួយដែលសិក្សាអំពី 2Dimension, 3 Dimensions និង 4 Dimension នៃរូប។ ចម្លាក់ត្រូវបានលើកយកមកបង្ហាញជា
ទម្រង់មូល សម្ពែត រាបស្មើ ឬ ការបង្គំជាមួយវត្ថុធាតុដើមខុសៗគ្នាតាមតម្រូវការ។ អ្នកចម្លាក់បាន
លើកយកសង្គម ជិវិតរស់នៅរបស់មនុស្សក៏ដូចជាការស្រមើស្រម៉ៃរបស់ខ្លួនមកបង្ហាញផងដែរ។
បច្ចុប្បន្ននៅលើពិភពលោកសិល្បៈចម្លាក់ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ចម្លាក់មានលក្ខណៈ
អប់រំ អភិរក្សអត្ថន័យ និងអត្ថរសដ៏ជ្រាលជ្រៅហើយក៏ជាកញ្ចក់ឆ្លុះបញ្ជាំងអំពី ទិដ្ឋភាពសង្គមផងដែរ។
នៅក្នុងកម្មវិធីសិក្សាឯកទេសចម្លាក់មានមុខវិជ្ជារួមផ្សំជាច្រើនទៀតដូចជា៖ គំនូរមើលឃើញគំនូរពណ៌
នេត្រាទស្សន៍ សរីរៈសាស្ត្រក្បាច់ ការរៀបចំ ប្រវត្តិសិល្បៈ ទេវកថា សិល្បៈបង្គំ សោភ័ណវិទ្យា កុំព្យូទ័រ និងភាសាបរទេស។​ និស្សិតបញ្ចប់ការសិក្សាទទួលបានបរិញ្ញាបត្រជំនាញដែលមានការទទួលស្គាល់
់ទូទាំង្រទេសនិងអន្តរជាតិ មានសមត្ថភាពជំនាញដើម្បីប្រកបកិច្ចការនានាក្នុងសង្គម៕

ឯកទេសគំនូរសាគមនាគមន៏ 

គំនូរឯកទេសគំនូរសាគមនាគមន៏គឺជាប្រភេទសិល្បៈគំនូរមួយដែលកកើតឡើងនាចុងសតវត្សន៏
ទី១៨ តាម រយៈការអភិវឌ្ឍន៏នៃសង្គម  ក៏ដូចជាធ្វើទំនាក់ទំនងពាណិកម្មក្នុងបណ្តាប្រទេសជឿន
លឿនក្នុងទ្វីប អឺរុប។ គំនូរប្រភេទនេះបានក្រសោបនៅការផ្សព្វផ្សាយពាណិកម្មនៃបណ្តាក្រុមហ៊ុន  ស្ថាប័ន ។ល។​ដោយប្រើអាចប្រើបច្ចេកទេស។ ឯកទេសគំនូរសារគមនាគមន៍ជាសិល្បៈមួយបែបថ្មី
ដែលបានបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់និស្សិតក្នុងការបង្កើតគំនិត និងរចនាអ្វីដែលថ្មីៗ
គួបផ្សំបច្ចេកវិទ្យា។ ការសិក្សាផ្តល់់តាមស្តង់ដាប្រទេសជាតិ និងអន្តរជាតិ មានការទទួលខុសត្រូវ
គុណភាពក្នុងការសិក្សា និងចេះស្រាវជ្រាវក្នុងមុខជំនាញ វិជ្ជាជីវៈរបស់ខ្លួន។

ការសិក្សាផ្តល់នូវមូលដ្ឋានគ្រឹៈក្នុងការរចនាអ្វីដែលថ្មីក៏ដូចជាការបង្កើតឡើងនៅសញ្ញាននានា។គំនូរសារគមានគមន៍មានតួនាទីយ៉ាងសំខាន់សម្រាប់ការ
ផ្សព្វផ្សាយអ្វីមួយឲ្យប្រជាពលរដ្ឋបានស្គាល់។ ជាងនេះទៅទៀតនិស្សិតចេះបង្គុំគំនូសទាំង​ឡាយដើម្បីក្លាយជារូបភាពផ្តល់នូវបច្ចេកទេសទៅលើគំនិតច្នៃ
ប្រឌិតចេះបង្កើតនិម្មិតសញ្ញា ចេះប្រើក្រាហ្វិច រចនាលើទម្រង់ ការផ្សព្វផ្សាយតាមស្ថាប័ន អង្គការ ក្រុមហ៊ុននិងផ្សព្វផ្សាយបែបពាណិជ្ជកម្មគួបផ្សំគោល
ការណ៍បច្ចេកវិទ្យា។

និស្សិតដែលបានបញ្ចប់ឯកទេសគំនូរសាគមនាគមន៏យ៉ាងច្រើនទទួលបានការងារសមស្រមនៅតាមបណ្តាក្រុមហ៊ុនធំៗដែលមានសមត្ថភាពពេញលេញ
ក្នុងការបម្រើការងារជំនាញរបស់គេ។